ហួសចិត្ត​! ចង់ស៊ី​ប្រាក់ខែ​រដ្ឋ តែ​ធ្វើការ​ឲ្យ​ឯកជន​…!
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
ហួសចិត្ត​! ចង់ស៊ី​ប្រាក់ខែ​រដ្ឋ តែ​ធ្វើការ​ឲ្យ​ឯកជន​…!
04, Nov 2018 , 8:30 am        
រូបភាព
​ភ្នំពេញ​៖ ចេះតែ​នាំគ្នា​និយាយថា ស្រឡាញ់​ជាតិ តែ​ចេះតែ​នាំគ្នា​កេង​ពីរ​ដ្ឋ​។ ទស្សន​យល់​ខុស​មួយចំនួន​នៅតែ​កើតមានឡើង​ជានិច្ច​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​មួយចំនួន​។ គ្រួសារ​ខ្លះ ឬ​ពលរដ្ឋ​ខ្លះ នៅតែ​នាំគ្នា​គិតថា កូនចៅ​របស់​ពួកគេ​គួរតែមាន​ការងារ​«​រដ្ឋ​»​មួយ​ឲ្យ​ហើយ​សិន​ទៅ ព្រោះ វា​ជា​ការងារ​ពិតប្រាកដ និង​គ្មាន​ហានិភ័យ​។ នៅពេល​ទទួលបាន​ការ​ងារ​«​រដ្ឋ​»​ហើយ ពួកគេ​មិនចាំបាច់​ទៅធ្វើ​ការងារ​ឲ្យ​ពិតប្រាកដ​ជូន​រដ្ឋ​ទេ ពោល គឺ​ធ្វើ​«​លំ​»​ៗ​បាន​ហើយ ហើយ​យក​ពេលវេលា​នោះ ទៅធ្វើ​ការ​ឲ្យ​ឯកជន ឬ​អង្គការ​វិញ​។

 
​ចូរ​កុំ​នាំគ្នា​គិត​ខុស​ដោយ​យល់ថា ការងារ​រដ្ឋ​ជាការ​ងារ​គ្រាន់តែ​មក​«​ទុំ​»​ដើម្បី​ទទួលយក​ប្រាក់ខែ​ប៉ុណ្ណោះ​។ តែ​វា​ជាការ​ងារ​ពិតប្រាកដ ថ្លៃថ្នូរ វា​ជា​ការងារ​បម្រើ​ជាតិ និង​បម្រើប្រជាជន​យ៉ាង​មោះមុត​។ វា​មិនមែនជា​ការងារ​«​លំ​»​ៗ ទេ​។ ប្រសិនបើ​ម្នាក់ៗ​គិតតែ​ចង់បាន​ពីរ​ដ្ឋ ហើយ​អត់​ជួយ​រដ្ឋ​វិញ តើ​រដ្ឋ​ប្រឈម​នឹង​ការ​ក្ស័យធន​មែន​ឬទេ​? រដ្ឋ​បើក​ប្រាក់ខែ​ជូន​មន្ត្រី ហើយ​មន្ត្រី (​មួយចំនួន​) មិន​ធ្វើការ មានន័យ​យ៉ាងច្បាស់​ថា ម៉ាស៊ីន​ចង្វាក់​ផលិតកម្ម ឬ​ផលិតភាព​របស់​រដ្ឋ​ពិតជា​ថយចុះ​។ ប្រធានាធិបតី​ទី​៣៥​នៃ​សហរដ្ឋអាមេរិក John Fitzgerald Kennedy បាន​និយាយថា​៖«​ចូរ​កុំ​សួរថា តើ​ជាតិ​អាចធ្វើ​អ្វី​សម្រាប់​អ្នក តែ​អ្នក​វិញ​ទេ​ដែល​ត្រូវតែ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​ជាតិ​»​។ 
 
​ឃ្លា​នេះ មានន័យ​គ្រប់គ្រាន់ សម្រាប់​ពលរដ្ឋ​ម្នាក់ៗ មិន​ថា តែ​ជនជាតិខ្មែរ​ទេ តែ​ពលរដ្ឋ​នៃ​គ្រប់​ជាតិ​សាសន៍​។ បើ​ចង់​ឲ្យ​ជាតិ​ខ្លាំង រីកចម្រើន ពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​ជួយ​ជាតិ ពោល គឺ​មិនមែន មក​«​បឺត​»​ពី​ជាតិ​នោះទេ​៕
 
 
 
 
 
 
 

Tag:
 ត្លុក
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 70805 [1] => 61,63 [2] => ហួសចិត្ត​! ចង់ស៊ី​ប្រាក់ខែ​រដ្ឋ តែ​ធ្វើការ​ឲ្យ​ឯកជន​…! [3] => content [4] => [5] => ត្លុក [6] => 25 [7] => 0 [8] => រូបត្លុក )