ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក កើនឡើង​ជាង​១,៨​លាន​នាក់ ក្នុង​ឆមាស​ទី​១
04, Nov 2018 , 10:03 am        
រូបភាព
ភ្នំពេញ៖ ​ពលករ​ខ្មែរ​ចំណាកស្រុក​មានការ​កើនឡើង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨  សរុប​មាន​ចំនួន ១,៨៣៦ ៦៦៦​នាក់​។ ពលករ​ចំណាកស្រុក​ស្របច្បាប់​មាន​ចំនួន ១,០៣៩ ៧៩៧ នាក់​។ ចំពោះ​អ្នក​ដែល​ចេញ​ទៅធ្វើ​ការមិន​ស្របច្បាប់​មាន​ចំនួន ៧៩៦,៨៦៩​នាក់​។  នេះ​បើ​យោងតាម​របាយការណ៍​ប្រឆាំង​ការជួញដូរ​មនុស្ស​។​

 
​ក្នុង​របាយការណ៍​បង្ហាញ​ទៀតថា កម្ពុជា​បញ្ជូន​ពលករ​ស្របច្បាប់​ទៅធ្វើ​ការ​ក្រៅប្រទេស តាមរយៈ​ក្រុមហ៊ុន​ឯកជន​ដែលមាន​អាជ្ញាប័ណ្ណ និង​តាម​ប្រព័ន្ធ​អនុគ្រោះ​មុខរបរ មាន​ចំនួន ២៨, ៩៩២ នាក់ ក្នុង​ឆ្នាំ​២០១៨​។ ប្រទេស​ទាំង​​នោះ​រួមមាន ប្រទេស​ថៃ​, ជប៉ុន​, សិង្ហ​បុរី​, ហុងកុង​, អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត​, និង​ប្រទេស​កូរ៉េ​។ 
 
​ប្រទេស​ជប៉ុន ៩៦៤​នាក់ ក្នុងនោះ​ស្ត្រី ៤២៤​នាក់​។ សិង្ហ​បុរី ចំនួន ១៣៨​នាក់ ស្ត្រី​ទាំងអស់​។ ហុងកុង ស្ត្រី ៤១ នាក់​។ អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត ស្ត្រី ៣ នាក់​។ កូរ៉េ ចំនួន ៣,៣២៨ នាក់ ក្នុងនោះ​ស្ត្រី ៧០២ នាក់​។ 
 
​ពលករ​ដែល​បាន​ទៅ​ធ្វើការ​ក្នុងប្រទេស​ថៃ មាន​ចំនួន​ច្រើនជាងគេ មាន​ចំនួន ២៥,៥១៨ នាក់ ក្នុងនោះ​ស្ត្រី ១០,៧៧០​នាក់​។ បច្ចុប្បន្ន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន ជាង ១,៥​លាន​នាក់​។​
 
​កាលពីពេល​ថ្មីៗ​នេះ រាជ​រដ្ឋា​ភិ​បាន​មាន​គម្រោង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​៥​ពាន់​នាក់​ទៅ បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត នៅ​ឆ្នាំ​២០១៩​ផងដែរ​៕ 
 

Tag:
 សេដ្ឋកិច្ច​
  ចំណាកស្រុក​
© រក្សាសិទ្ធិដោយ thmeythmey.com