អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានរៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​តូយ៉ូតា ក្លា​ស៊ិ​ក​លើក​ទី​២៩
04, Nov 2018 , 2:45 pm        
រូបភាព
ដោយ:
​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​វិ​ច្ជិ​កា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក​តូយ៉ូតា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ជា​លើក​ទី​២ ស្តីពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក​លើក​ទី​២៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ ចាប់ពី​ម៉ោង ៧:០០​នាទី ដល់ ៩:០០​នាទី​យប់​។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់ជូន​ការ​ទស្សនីយភាព​កម្សាន្ត​អារម្មណ៍ ក៏ដូចជា​បម្រើ​ដល់​សកម្មភាព​សប្បុរស​ធម៌​នៅក្នុង​សង្គម​។​
 
​លោក​ឧកញ៉ា គង់ នួន មានប្រសាសន៍ថា​៖ «​ការប្រគំ​តន្ត្រី​នេះ ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) មាន​កិត្តិយស​ដ៏​ឧដុង្គឧត្តម​បំផុត ដោយមាន​ការយាង​ចូលរួម​ក្រោម​ព្រះរាជាធិបតី​ភាំ​ព ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នេះ​គឺជា​ឆ្នាំ​ទី​៤ នៃ​ការយាង​ចូលរួម​របស់​ទ្រង់ ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៏​ធំ​មួយ​នេះ​។


ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ តូ​យូ​តា ក្លា​ស៊ិ​ក​ឆ្នាំនេះ នឹង​នាំមក​ជូន​នូវ ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​មួយ​មកពី​ទីក្រុង​ឡុង​ដ៏ ចក្រភព​អង់គ្លេស គឺ​ក្រុម Orchestra of the Age of Enlightenment ក្រោម​ការដឹកនាំ​របស់​លោក Steven Devine​។​ហើយ​កាន់តែ​ពិសេស​ទៀត​នោះ​យើង​មានការ​សម្តែង​ជូន នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ គឺ​ចាប៉ីដងវែង ពី​សំណាក់​ក្រម​តន្ត្រីបុរាណ​និង​តារាចម្រៀង​កញ្ញា ច​ម្រី​ន សុ​ភ័​ក្រ ដែល​បានលើកឡើង​បទ​ចម្រៀង​ចំនួន ២​បទ ដើម្បី​ឆ្លុះបញ្ចាំង ពី​ប្រទេស​កម្ពុជា និង​ប្រពៃណី​របស់​យើង​គឺ​បទ​៖ ឱ​!​ផ្ទៃ​ស្រុក​ខ្មែរ និង​សារិកាកែវ​អើយ មក​បំពេ​អារម្មណ៍ អ្នកទស្សនា​ជាតិ និង​អន្តរជាតិ​។​
 
 
​គិត​មកដល់​ត្រឹម​ថ្ងៃ​ប្រគំ​តន្ត្រី​នេះ ចំណូល​សរុប​ដែល​បានមកពី​ការលក់​សំបុត្រ ចូលរួម​ទស្សនា​មាន​ចំនួន​ស្មើរ​នឹង ២៥,២០០ ដុល្លា​សហរដ្ឋអាមេរិក ហើយ​លើស​ពីលើ​នេះ​ទៅទៀត ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក៏​នឹង​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែមចំនួន ២៣,០០០ ដុល្លា​សហរដ្ឋ​មេ​រិច ដោយ​ចំនួន​ថវិកា​នេះ​ពុំទាន់​បាន​រាល់​បញ្ចូល​នូវ​ថវិកា ដែល​នឹង​ប្រមូលបាន​ពី​ប្រអប់​មូល​និ​ធី​សប្បុរសធម៌​ដទៃទៀត ក្នុង​ការប្រគំ​តន្ត្រី​នា​រាត្រី​នេះ​។ ចំពោះ​ថវិកា ដែល​ប្រមូលបាន​ទាំងអស់ ដូច​មាន​រៀបរាប់​ខាងលើនេះ នឹងត្រូវ​បរិច្ចាគ​ដោយផ្ទាល់​ពី​តំណាង​ក្រុមហ៊ុន តូយ៉ូតា ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា និង មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​៕

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

 

 



© រក្សាសិទ្ធិដោយ thmeythmey.com