ជាតិ
សង្គមជាតិ
ឆេះ​កន្លែង​លក់​សាំង​ដប​នៅ​ព្រះសីហនុ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​
04, Nov 2018 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ អគ្គិភ័យ​ឆាបឆេះ​នៅ​កន្លែង​លក់​សាំង​ដប កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​៤ វិច្ឆិកា​នេះ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​។ នេះ​បើតាម​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ លោក ឱ សារឿន ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​


 
​លោក ឱ សារឿន បាន​បញ្ជាក់ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង គឺ​បណ្ដាលមកពី​ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់ បាន​ចូលទៅ​ចាក់​សាំង​នៅ​ទីនោះ ហើយ​ពិសា​បារី ដែល​នាំ​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បែបនេះ​។​
 
« ការឆាបឆេះ​នេះ​ពុំ​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ទេ គ្រាន់តែ​ខូចខាត​សម្ភារ​ដូចជា​រថយន្ត និង​ម៉ូតូ​ដែល​ចត​នៅក្បែរនោះ​តែប៉ុណ្ណោះ​។ ក្រោយពី​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត​រួច អគ្គីភ័យ​នោះ​ក៏​រលត់ទៅវិញ​»​។ នេះ​បើតាម​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​៕
 

Tag:
 ព្រះសីហនុ
  អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com