ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
រៀន​កសិកម្ម មិនមែន​ចេញមក​វិញ ធ្វើស្រែ​នោះទេ​
04, Nov 2018 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការនៃវិទ្យាល័យ​ភូមិន្ទ​កសិកម្ម អះអាងថា និស្សិត​រៀន​ជំនាញ​កសិកម្ម សម្បូរ​ការងារ​ធ្វើ នៅពេល​បញ្ចប់​ការសិក្សា​នៅ​សាលា​រដ្ឋ​មួយ​នេះ​។ លោក​លើកឡើងថា ក្រៅពី​ការងារ​រដ្ឋ និង​អង្គការ ក្រុមហ៊ុន​ឯកជន​កំពុង​ត្រូវការ​អ្នកជំនាញ​ដែល​ចូល​បម្រើ​ការងារ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​កសិកម្ម វេច​ខ្ចប់​នាំចេញ កាន់តែ​ច្រើនឡើង​។ លោក​ណែនាំ​ដល់​សិស្ស​ដែល​ទើប​ប្រឡង​បាក់​ឌុប​ថា បើ​ជ្រើសរើស​រៀន​កសិកម្ម សិស្ស​ត្រូវ​សម្លឹង​ថា​រៀន​កសិកម្ម ដើម្បី​ធ្វើការ​ក្នុងនាម​ជា​អ្នកបច្ចេកទេស ឬ​ម្ចាស់​អាជីវកម្ម​ក្នុង​ផ្នែក​កសិកម្ម​បែប​ពាណិជ្ជកម្ម ពោលគឺ​មិនមែន​រៀន​ចប់​ធ្វើស្រែ​នោះទេ​។


​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វគ្គ​ទី​១ ដូចតទៅ​នេះ​៖



 
​និស្សិត​រៀន​កសិកម្ម ត្រូវការ​មុខវិជ្ជា​គ្រឹះ​ពី​ថ្នាក់​វិទ្យាល័យ ដូចជា ជីវវិទ្យា គីមីវិទ្យា និង​គណិតវិទ្យា​។ និស្សិត​រៀន​ជំនាញ​នេះ គឺជា​អ្នក​ចូលចិត្ត​ធម្មជាតិ ការដាំដុះ ការ​បង្កាត់ ការកែច្នៃ​វេច​ខ្ចប់ និង​ការផ្គត់ផ្គង់​ស្បៀងអាហារ​ល្អ​សម្រាប់​សុខភាព ជាដើម​។ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (​ចំការ​ដូង​) ជ្រើសរើស​សិស្ស​ឲ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ ឲ្យ​តែ​សិស្ស​ជាប់​មធ្យមសិក្សា​ទុយ​ភូមិ ឬ​បាក់​ឌុប  និង​បរិ​ញ្ញាប​ត្រ​រង​សម្រាប់​សិស្ស​ធ្លាក់​បាក់​ឌុប​៕
 
 

Tag:
 កសិកម្ម​
  សិស្ស​
  យុវជន​
  ង៉ោ ប៊ុន​ថា​ន
© រក្សាសិទ្ធិដោយ thmeythmey.com