បទ ពាក្យ៧
-សៀវភៅ ជាមិត្តបណ្ឌិតជន
សៀវភៅ ជាមន្តស្រោបចិត្តកាយ
សៀវភៅ ផ្ទុករឿងទាំងជិតឆ្ងាយ
សៀវភៅ ដៅត្រាយត្រើយមង្គល។
-សៀវភៅ មិនឆ្មើងប្រកាន់ជាតិ
សៀវភៅ អ្នកឆ្លៀតអានអាចយល់
សៀវភៅ ជួយស្រាយរឿងអំពល់
សៀវភៅ មិត្តយល់ចិត្តគ្រប់កាល។
-សៀវភៅ ជាគ្រាប់ពូជបញ្ញា
សៀវភៅ ផ្តល់សារអាចព្យាបាល
សៀវភៅ នាំចិត្តធ្ងន់មិនស្រាល
សៀវភៅ គ្រប់ក្បាលដូចជាគ្រូ។
-សៀវភៅ បង្ហាញនូវអត្ត
សៀវភៅ ចារឆ្លាក់រឿងផ្អែមជូរ
សៀវភៅ មានរឿងទាំងឆាប់យូរ
សៀវភៅ ជាគូអភិវឌ្ឍន៍។
-សៀវភៅ អានច្រើនកើនចំណេះ
សៀវភៅ អានចេះមិនងាយភ្លាត់
សៀវភៅ នាំថ្កើងទាំងរាស្ត្ររដ្ឋ
សៀវភៅ ពាំងព័ទ្ធឃាត់សត្រូវ។
-សៀវភៅ កំចាយអវិជ្ជា
សៀវភៅ ពិតជាអាចនាំផ្លូវ
សៀវភៅ ប្រទីបនាំគិតត្រូវ
សៀវភៅ យើងត្រូវអានប្រចាំ៕
ប៉ាកកាខ្មៅ!