ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​២ បាន​បោះទុន​ប្រមាណ ៨០​លាន​ដុល្លារ លើ​ការបង្កើត​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ
04, Nov 2018 , 8:59 pm        
រូបភាព
រូបភាពបានពីCDC
រូបភាពបានពីCDC
 ភ្នំពេញ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ជា​ផ្លូវការ​ឲ្យ​ក្រុមហ៊ុន SCHNEITEC RENEWABLE និង​ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) ដែលមាន​ទុនវិនិយោគ​សរុប ៨៤,៤៤​លាន​ដុល្លារ​អាមេរិក បង្កើត​រោងចក្រ នៅ​ខេត្តកំពង់ស្ពឺ​។  នេះ​បើ​យោងតាម​ប្រកាស​ព័ត៌មាន​របស់ CDC នៅ​ថ្ងៃទី​២ ខែ​វិ​ច្ជិ​កា​។

 
CDC បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន SCHNEITEC RENEWABLE CO.,LTD បាន​បោះទុន​វិនិយោគ​ប្រមាណ ៥៨,២៣​លាន​ដុល្លារ  លើ​គម្រោង​សាងសង់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ក្នុង​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់​។  គម្រោង​នេះ នឹងត្រូវ​សាងសង់ នៅ​ភូមិ​ទំនប់​បាក់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ​។ តាមរយៈ​គម្រោង​នេះ អាចបង្កើត​ការងារ​ជូន​ប្រជាជន​ក្នុង​តំបន់​បាន ៣៥​កន្លែង​។​
 
 
​ដោយឡែក ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD បាន​វិនិយោគ​ជាង​២៦​លាន​ដុលារ លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ និង​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង នៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ គម្រោង​នេះ អាចបង្កើត​ការងារ​បាន​ជិត​៤០០ កន្លែង​៕  
 
 
 

 

Tag:
 CDC
  ថាមពល​
  អគ្គស​នី​
  ព្រះអាទិត្យ​
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com