សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម និង​បារាំង​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​
04, Nov 2018 , 6:01 pm        
រូបភាព
 នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc និង លោក Eddie Phillip នាយករដ្ឋមន្ត្រី​បារាំង​បាន​អះអាង​រួមគ្នា​នូវ​ការប្តេជ្ញាចិត្ត​បង្កើន​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ វៀតណាម​និង​បារាំង​។  ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​បារាំង នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី ២ វិច្ឆិកា​នេះ​។

 
​ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​ពង្រឹង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែច្រើន​ថែមទៀត ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សំខាន់ៗ​ដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និង​ការអបរំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម​។​
 
​លោក Eddie Phillip នាយករដ្ឋមន្ត្រី​បារាំង បាន​លើកឡើងថា បារាំង​គាំទ្រ​លើ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​រៀ​ត​ណា​ម និង សហភាព​អឺរ៉ុប​។ នេះ​ជាការ​ប្ដេជ្ញាចិត្ត​របស់​បារាំង​ក្នុង​ការរក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​រៀ​ត​ណា​ម​នៅ​ថ្ងៃ​អនាគត​។ 
 
​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​វិស័យ​ដូចជា វគ្គ​បណ្តុះបណ្ដាល​, សេវា​សុខភាព​, ការការពារ​បរិស្ថាន​, ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​, ថាមពល​, អាកាសចរណ៍ និង​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ក្នុង​ទំហំ​ទឹកប្រាក់ ៦,៥ ពាន់​លាន​ដុល្លារ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air៕ 

Tag:
 សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com