ជាតិ
ផលកសិកម្មរបស់អ្នកភូមិនគរក្រៅឆ្នាំនេះទទួលផលល្អជាងរាល់ឆ្នាំ
× សៀមរាប៖ ភូមិនគរក្រៅ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមាប។ តាមការលើកឡើងរបស់អ្នកភូមិ ឆ្នាំនេះផលកសិកម្មរបស់ពួកគេទទួលបានផលល្អជាងរាល់ឆ្នាំ ដោយសារអាជ្ញាធរទើបនឹងសង់ទ្វារទឹកថ្មីបម្រើដល់វិស័យកសិកម្មក្នុងភូមិ។ ទ្វារទឹកនេះ សម្រួលដល់ការធ្វើស្រែចម្ការរបស់អ្នកភូមិនគរក្រៅជាង ៥០០គ្រួសារ។
ទ្វារទឹកដែលទើបសង់ថ្មីនេះ ត្រូវបានគេឱ្យឈ្មោះថា ទ្វារទឹកលោកតា ស៊ត់។ ទ្វារទឹកថ្មីនេះ សង់ជំនួសទ្វារទឹកចាស់ឈ្មោះថា លោកតា ស៊ត់ ដែលសង់មិនមានបច្ចេកទេសត្រឹមត្រូវ និងគ្មានប្រព័ន្ធបង្ហូរទឹក ពេលខ្លះធ្វើឱ្យភូមិក្បែរៗនោះជន់លិច នារដូវវស្សា។ មួយទៀត ទ្វារទឹកចាស់ក៏គ្មានប្រព័ន្ធបិទទឹកផងដែរ ទើបធ្វើឱ្យអ្នកភូមិខ្វះទឹកប្រើប្រាស់នារដូវប្រាំងម្ដងៗ។
នៅឆ្នាំនេះ ពេលដែលទ្វារទឹកថ្មីបានសង់រួច ធ្វើឱ្យពលរដ្ឋដែលបោះបង់ស្រែចម្ការពួកគេកន្លងមក ងាកមកបង្កបង្កើនផលវិញ។ ស្រែដែលធ្លាប់គោក បែរជាមានទឹកប្រើប្រាស់ឡើងវិញ៕
សូមអញ្ជើញទស្សនារូបភាពខ្លះៗនៃផលកសិកម្មរបស់អ្នកភូមិនគរក្រៅ និងទ្វារទឹកថ្មី ដែលសង់ឡើយដោយអាជ្ញាធរជាតិអប្សរា ដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com