កីឡាជាតិ
ជាតិ
AFF Futsal៖ ជម្រើសជាតិ​កម្ពុជា​បើកឆាក​ប៉ះ​ម៉ាឡេស៊ី​នៅ​ម៉ោង​១១ និង​៣០​នាទី​
05, Nov 2018 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​អវត្តមាន​៦​ឆ្នាំ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហ្វូ​ត​សាល​កម្ពុជា ចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន​ឡើងវិញ​ក្នុង​ព្រឹត្តិការណ៍ AFF Futsal Championship 2018 នៅ​ទីលាន GOR UNY ក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី​។ សម្រាប់​ការប្រកួត​ពូ​ល A នា​វេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ម៉ាឡេស៊ី​។​

 
​កម្ពុ​ឃា និង​ម៉ាឡេស៊ី មាន​ប្រវត្តិ​ជួបគ្នា​បី​លើក​នៅក្នុង​ពូ​ល ដោយ​កាលពី​ឆ្នាំ​២០០៣ ម៉ាឡេស៊ី បាន​យកឈ្នះ ៦-៣ ហើយ​កម្ពុជា សងសឹក​វិញ​ក្នុង​លទ្ធផល ៣-២ នា​ឆ្នាំ​២០០៦ ។ ជំនួប​លើក​ទី​បី កាលពី​ឆ្នាំ​២០១២ ម៉ាឡេស៊ី ទទួល​ជ័យជម្នះ​លើ​កម្ពុជា​រហូតដល់​ទៅ ៨-០ ៕
 

Tag:
 AFF Futsal
© រក្សាសិទ្ធិដោយ thmeythmey.com