កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជា​ចាញ់​ម៉ាឡេស៊ី ១០-០ ក្នុងជំនួប​បើកឆាក​ពូ​ល A
05, Nov 2018 , 1:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ហ្វូ​ត​សាល​ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យ ១០-០ នា​ជំនួប​បើកឆាក​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Futsal Championship 2018 នៅ​ទីលាន GOR UNY ក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី នា ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ ។​

 
 
​ម៉ាឡេស៊ី រកបាន​៤​គ្រាប់​នៅ​តង់​ទីមួយ ហើយ​បន្ថែម​បាន​៦​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ម៉ាឡេស៊ី រក្សា​កំណត់ត្រា​ឈ្នះ​កម្ពុជា ដូច​កាលពី​៦​ឆ្នាំមុន ដែល​ពួកគេ​បាន​យកឈ្នះ ៨-០ ។​

កម្ពុជា ត្រូវ​បន្ត​ជួប​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​៦ ខែវិច្ឆិកា មុន​ប៉ះ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​៕
​ 

Tag:
 AFF Futsal
© រក្សាសិទ្ធិដោយ thmeythmey.com