អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ​ម៉ាក HANJIN EYMAY ប្រកាស​ចូល​ទីផ្សារ​កម្ពុជា​ហើយ​
05, Nov 2018 , 2:09 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​០៤ វិច្ឆិកា កន្លងមកនេះ  មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ ម៉ាក HANJIN EYMAY ប្រកាស​ផ្តល់​កាដូ​ជូន​ការថែរក្សា​ស្បែ​កមុខ​ឲ្យ​ម៉ដ្ឋ​រលោង​ម្តង​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ទូទៅ ដើម្បី​អបអរសាទរ​ចំពោះ​វត្តមាន​ជា​ផ្លូវការ​លើ​ទីផ្សារ​កម្ពុជា​។ កម្មវិធី សម្ភោ​ធ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ ម៉ាក HANJIN EYMAY លើកដំបូង​នៅ​កម្ពុជា ក្នុងចំណោម ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។​
 
 កញ្ញា COCO នាយក​ប្រតិបត្តិ​ប្រចាំ HANJIN EYMAY សាខា​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការនាំ​ចូល​នូវ ផលិតផល​ថែរក្សា​សម្រស់ HANJIN EYMAY រួម​នឹង​បច្ចេកទេស​ថ្មី​ឈានមុខ​របស់​កូរ៉េ មកកាន់​ទីផ្សារ​កម្ពុជា គឺជា​បេសកម្ម​ដ៏​ធំ​របស់គាត់ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​ភាពស្រស់ស្អាត ក្មេង​ជាង​វ័យ​ពិតៗ សុវត្ថិភាព និង សេវាកម្ម​ល្អ​របស់​កូរ៉េ តាម​កម្រិតស្តង់ដា​អន្តរជាតិ​។​


 
​កញ្ញា បាន​បន្ថែមថា​៖ «​យើង​មាន​ផ្តល់ជូន​នូវ សេវាកម្ម​ធ្វើ​ឲ្យ​មុខ​ម៉ដ្ឋ​រលោង​ចំនួន​មួយ​ម្តង (៩៧ ដុល្លារ​) ដោយ​ឥតគិតថ្លៃ សម្រាប់​អតិថិជន​គ្រប់រូប ចាប់ពី​ថ្ងៃទី ៤ ដល់ ៦ វិច្ឆិកា ២០១៨ នៅ​មជ្ឈមណ្ឌល  ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ ម៉ាក HANJIN EYMAY»​។ 


 
​លោក​វេជ្ជបណ្ឌិត គីម ជីតា​យ ឯកទេស​កែ​សម្ផស្ស​ប្រចាំ​ទីស្នាក់ការ​កណ្តាល​រប​ស់ HANJINEYMAY បាន​ថ្លែងថា​៖ «​ការ​ផ្តោតទៅលើ​ភាពស្រស់ស្អាត​នៃ​សម្រស់ ក្នុង​ពិភពលោក​ទាំងមូល មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​គួរ​ឲ្យ​កត់សម្គាល់​។ ការកែ​សម្ផស្ស​របស់​កូរ៉េ​បាន​ឈានដល់​កម្រិតស្តង់ដា​ពិភពលោក ដែលមាន​អតិថិជន​ជុំវិញ​ពិភពលោក បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើ​ការកែ​សម្ផស្ស​។ លោក បាន​បន្ថែមថា «​ដូច្នេះ​យើង​ជឿជាក់ថា HANJIN EYMAY នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា តាមរយៈ​ធ្វើឱ្យ លោកអ្នក​ដែល​ស្រលាញ់​ភាពស្រស់ស្អាត ក្លាយជា​ការពិត​»​។​


 
​គួរ​រំលឹក​ផងដែរ កម្មវិធី​សម្ពោធ មជ្ឈមណ្ឌល ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ ម៉ាក HANJIN EYMAY ប្រព្រឹត្តទៅ និង​បញ្ចប់ទៅ យ៉ាង​រលូន និង​អធិកអធម ក្រោម​វត្តមាន បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ដៃគូរ​សហការ និង ភ្ញៀវកិត្តិយស តារាចម្រៀង​កូរ៉េ និង​ក្រុម​រាំ​កម្ពុជា ការចាប់​ឆ្នោត​ផ្តល់រ​ង្វាន់ កម្រ​រូបថត​អនុ​ស្សវ​រី​យ៍ និង ភោជនីយ​ហារ​សាម​គ្គិ​សាល​មហោស្រព​កោះ​ពេជ្រ​។ 


 
​គួរបញ្ជាក់​ផងដែរ HANJIN EYMAY គឺជា​ម៉ាក​ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​ថែ​សម្ផស្ស​ឡា​បិ​ន​ប្រទេស​កូរ៉េ មកដល់​ឆ្នាំ​២០១៨​នេះ HANJIN EYMAY បាន​ចែកចាយ​ទៅដល់​ប្រទេស​៨​លើ​ពិភពលោក​មាន​៖ ប្រទេស​កូរ៉េ ជប៉ុន សឹង្ហ​បុរី អូស្ត្រាលី និង​កាណាដា ជាដើម​។ 


 
​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស HANJIN EYMAY ប្រើប្រាស់​ឧបករណ៍​ទំនើប​ដែល​នាំចូល​ពី​ប្រទេស​កូរ៉េ ម៉ាស៊ីន​កាំរស្មី និង​ឧបករណ៍​ទំនើប​ថ្មី​បំផុត​។ ការគ្រប់គ្រង​និង​ផ្នែក​បច្ចេកវិទ្យា​គឺ​ដើរ​ស្រប នឹង​ស្ថាប័ន​កណ្តាល​នៅ​ទីក្រុង​សេ​អ៊ូ​ល ហើយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនាញ​ធ្វើឱ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​ជាទី​កន្លែង​ដែល​ថែរក្សា​ស្បែក​នៅក្បែរ​លោកអ្នក​។ ការត្រួតពិនិត្យ​ស្បែ​កដោយ​ប្រព័ន្ធ 3D ៥​ជាន់ ការប្រឹក្សា​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់ខ្លួន សេវាកម្ម​គ្រប់គ្រង​យ៉ាង​យកចិត្តទុកដាក់ គឺជា​អ្នកថែរក្សា​ស្បែក ដ៏​ជំនាញ​នៅក្បែរ​លោកអ្នក​។ HANJINEYMAY មាន​ក្រុមគ្រូពេទ្យ​ដ៏​ជំនាញ គ្រូពេទ្យ​គ្រប់រូប​សុទ្ធតែ​ចេញពី​ថ្នាក់​ជំនាញ ប្រកប ដោយ​ចំណេះដឹង​ផ្នែក​កែ​សម្ផស្ស​និង​បទពិសោធន៍​ពេញលេញ​ក្នុងការ​អនុវត្ត ធានាបាន​នូវ​ការថែរក្សា​ស្បែក​ដ៏​ល្អ​។​


 
HANJINEYMAY គឺជា​ផលិតផល​កំពូល​ខាង​ថែរក្សា​ស្បែក​របស់​កូរ៉េ​ដែលមាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក ការបើក​សម្ពោធ​នៅ​ប្រទេស​កម្ពុជា​ពេលនេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ស្រលាញ់​ភាពស្រស់ស្អាត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភាពងាយស្រួល​ថែមទាំង​ក្លាយជា​ស្តង់ដា​ថ្មី​ក្នុង​វិស័យ​នៃ​ការថែរក្សា​ស្បែក ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ថែរក្សា​ស្បែក​ដ៏​ល្អ ទទួលបាន​សម្រស់​កាន់​តែ​ស្រស់ស្អាត​។ 


 
HANJINEYMAY ជឿជាក់ថា​ក្រោម​ការជំរុញ​បន្ថែម និង​កិច្ចសហការ​បច្ចេកវិទ្យា​របស់​កូរ៉េ​បង្កើត​នូវ​ស្ថានភាព​ថ្មី និង​ចក្ខុវិស័យ​របស់​បច្ចេក​វិទ្យា​ថែរក្សា​ស្បែក​និង​ដំណើរ​រុករក​ភាពស្រស់ស្អាត​នៅ​កម្ពុជា ដើម្បី​កត់ត្រា​ទុក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ផលិតផល HANJIN EYMAY​។​


 
​ប្រូ​ម៉ូ​សិន​ពិសេស​ពី HANJIN EYMAY
 
HANJIN EYMAY​ថ្ងៃទី​៤​ខែវិច្ឆិកា​នេះ ដើម្បី​ថ្លែងអំណរគុណ ការអញ្ជើញ​ប្រធាន​ហាង​កែ​សម្ផស្ស ប្រចាំ​ប្រទេស​កូរ៉េ​គឺ លោក​LABOM ដែល​មកកាន់​ហាង​ផលិតផល​HAN JINEY MAY​នៅ​ទីក្រុង​ភ្នំពេញ គឺ​ផ្តល់ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី ២0% ឡើងទៅ លើ​សេវាកម្ម​វះកាត់​កែ​សម្ផស្ស​ទៅដល់​អតិថិជន​។ លើសពីនេះ​ទៀត​នឹងមាន​ការជូន​កាត​ដែលមាន​តម្លៃ​២០​ដុល្លារ​ផងដែរ រួមទាំង​ផ្តល់ជូន សេវា​ថែរក្សា​ស្បែក​ស​ម៉ដ្ឋខៃ​មួយដង​ដែលមាន​តម្លៃ​៩៧​ដុល្លា​។​




 
​សម្រាប់​ពត៌មាន​លម្អិត សូម​ទូរ​សព្ទ​លេខ 012 28 55 85  រឺ 011 59 01 66​។​
 
HANJIN EYMAY មាន​អាស័យដ្ឋាន​នៅ​កោះ​ពេជ្រ អគារ​លេខ 5- 36 ផ្លូវ Elite សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com