អត្ថបទពាណិជ្ជកម្ម
នាឡិ​ជា​ហាង​ផលិត​នំ​ខ្មែរ​ដែលមាន​ទីតាំង​ជាង​៤០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​
05, Nov 2018 , 4:48 pm        
រូបភាព
ដោយ:
​បច្ចុប្បន្ននេះ យុវជន​មួយចំនួន​បាន​លើកទឹកចិត្ត​ផលិតផល​ខ្មែរ និង​អ្វី​ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​ផ្ទាល់ ដែលជា​វប្បធម៌​ខ្មែរ​តាំងពី​បុរាណ​មក​។ នាឡិ​គឺជា​ហាង​នំ​ខ្មែរ ដែល​ផលិត​នំ​ខ្មែរ​ជាច្រើន​ប្រភេទ និង​តាម​ស្តង់​ក្នុង​ការផលិត ជាពិសេស​នៅតាម​កម្មវិធី​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា​យើង​។
 
​នាឡិ​បាន​ផលិត​នំ​កែ​ច្នែ​បែប​បុរាណ ដោយមាន​ប្រមាណ​ជាង​៦០​ប្រភេទ ទៅតាម​តម្រូវការ​របស់​អតិថិជន​ចង់បាន និង​តាម​កម្មវិធី​និ​មួយៗ ថែមទាំង​មានការ​ផលិត​នំ​ប្រមាណ​៦០០០​នំ​ក្នុង​មួយថ្ងៃ ក្នុងនោះ​មាន​ការបញ្ជាទិញ និង​តាម​តាម​សាខា​ហាង​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ 


 
​លោក អ៊ិន ចន្ទ​ធារ៉ា ម្ចាស់​ហាង​នំ​នាឡិ និង​កូន​ខ្មែរ​មួយរូប​ដែល​តែងតែ​លើក​តំ​កើន​នំ​ខ្មែរ ឬ​នំ​ប្រពៃណី​ខ្មែរ​យើង​។ លោក​បានសម្រេច​ចិត្ត​បង្កើត​សិប្បកម្ម​នេះ​ឡើង ដោយ​យកចិត្តទុកដាក់​ខ្លាំង​បំផុត ថែមទាំង​រួមផ្សំ​ជាមួយនឹង​ក្ដី​ស្រឡាញ់​ចូលចិត្ត និង​ការពារ​នំ​ខ្មែរ​។​


 
​យើង​គ្រប់គ្នា​មិន​ពិបាក​ក្នុង​ការរក​នំ​ខ្មែរ ដើម្បី​រៀបចំ​កម្មវិធី​នីមួយៗ​ឡើង គឺ នាឡិ មាន​សេវាកម្ម និង​ផ្គត់ផ្គង់​នំ​ជាច្រើន​នៅក្នុង​កម្មវិធី​ដូចជា​៖
 
១. នំ​ខ្មែរ​សម្រាប់​កម្មវិធី​សិក្ខាសាលា​ឬ ប្រជុំ​
២. នំ​ខ្មែរ​សម្រាប់​កម្មវិធី​សែន​ព្រេង​ផ្សេងៗ​
៣. នំ​ខ្មែរ​សម្រាប់​ខ្ចប់​ជា​កាដូ​អនុស្សា​វរិ​យ៍​
៤. នំ​ខ្មែរ​សម្រាប់​អាពាហ៍ពិពាហ៍​
៥. នំ​ខ្មែរ​ស​ម្រ​ប់​កម្មវិធី​បុណ្យទាន​ផ្សេងៗ​។​
 
​គួរបញ្ជាក់​ផងដែរ  នាឡិ តែងតែ​ព្យាយាម​ចងក្រង​ប្រភេទ​នំ​បែប​ប្រពៃណី​និង​នំ​ជាច្រើន​ប្រភេទ​ទៀត​ប្រហែល​ជាង​៦០​ប្រភេទ សម្រាប់​លក់​ជាប្រចាំ ជាពិសេស​សម្រាប់​កា​រក​ម្ម៉​ង់​កម្មវិធី​នានា​។ 


 
​ចំពោះ​នំ​ដែលមាន​ប្រជាប្រិយភាព​ជាង​នៅក្នុង​ហាង​នំ​នាឡិ និង​កំពុងតែ​ពេញនិយម​នៅក្នុង​កម្មវិធី​បុណ្យទាន ក៏ដូចជា​ពិធី​អាពាហ៍ពិពាហ៍ ដែលមាន​ទៅដល់ ១២ ប្រភេទ ដូចជា​៖ នំអន្សម​( ជ្រូក ចេក និង​ត្រាវ​) នំគម នំ​បត់ នំអន្សមខ្នុរ នំស្លឹកស្រស់ ត្រៀបបាយ និង​នំ​កន្សែង​ស្រស់ ចាហួយ​ដូង​ជាដើម​។​
 


​សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ០៧០ ៩៨៥៧៥៨ / ០៧៧ ២៦២៦១៥/ ០២៣ ៩៨៥៧៥៨៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com