ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ហុងដា Solo 50 សេ​រ៊ី​ម៉ូតូ​ដែល​កម្រ​មាននៅ​ស្រុក​ខ្មែរ
05, Nov 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក​ចៅ តារា បាន​ទិញ​ម៉ូតូ​ហុងដា Solo 50 បន្ត​ពី​មិត្តភក្តិ នៅក្នុង​ឆ្នាំ​២០១២​។ ក្រុមហ៊ុន​ហុងដា ត្រូវបាន​ផលិត​ហុងដា Solo 50 នៅក្នុង​ឆ្នាំ​២០០៣ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​នាំ​ម៉ូតូ​សេ​រ៊ី​នេះ មក​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ដូច្នេះហើយ ទើប​ប្រភេទ​ម៉ូតូ​នេះ វា​កម្រ​មាន​ណាស់​នៅ​ស្រុក​ខ្មែរ​។ លោក តារា ឲ្យ​ដឹងថា ម៉ូតូ​របស់ខ្លួន​នេះ មិនមែន​នៅ​រូបរាង​ដើម​ទាំងស្រុង​នោះទេ លោក​បាន​ច្នៃ​បន្ថែមទៀត ដោយបាន​ដូរ​កង់​,​ដូរ​ពណ៌ ថែម​អំពូល​និង​កុងតាក់​ភ្លើង ខណៈដែល​មិត្តភក្តិ​ដែល​លក់​ម៉ូតូ​នេះ​ឲ្យ​លោក​តារា ក៏​គេ​បាន​ថែម​កែប និង​ឈ្នាន់​នៅ​ផ្នែក​ខាងក្រោយ​ដែរ​។​


 
​សូម​ស្តាប់​សម្ភាស​ខ្លី រវាង​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ចៅ តារា ដូចតទៅ​៖
 


 
 






 

Tag:
 ម៉ូតូ​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com