អត្ថបទពាណិជ្ជកម្ម
ស៊ុប​ហិ​រ ជាមួយ​ទឹកជ្រលក់​ថ្មី​បែប​ថៃ នាំមក​ជូន​ដោយ ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​
05, Nov 2018 , 5:18 pm        
រូបភាព
ដោយ:
​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា បាន​បន្ថែម​នូវ​ផលិតផល​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយទៀត ដែលមាន​ឈ្មោះថា ស៊ុ​ក ណ័​រ (Sook Nua) ជាមួយនឹង​ទឹក​ស៊ុប​ហិ​រ​ថ្មី និង​ទឹកជ្រលក់​បែប​ថៃ​ដែលមាន​លក់ ចាប់ពី​ថ្ងៃទី ០៥​វិច្ឆិកា រហូតដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ប៉ុណ្ណោះ​។​
 
​បើតាម​ប្រសា​ស៍រប​ស់លោក អ៊ឹម បណ្ឌិត ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ម៉ាក់​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​៖ «​ដើម្បី​បំពេញចិត្ត​របស់​អតិថិជន ទើប​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ខិតខំ​បង្កើត​ឈុត​មុខម្ហូប​អាហារ​បន្ថែម​ថ្មីៗ​ជា​បន្ដបន្ទាប់ ជាក់ស្ដែង​ដូចជា​មុខម្ហូប​ថ្មី​មួយ​នេះ អាច​ញុំ​ា​បាន​គ្នា​២ ទៅ​៣​នាក់ តម្លៃ​ចាប់ពី ១៧.៩៩​ដុល្លា​តែប៉ុណ្ណោះ ហើយ​មាន ៣ ជម្រើស​សម្រាប់​អតិថិជន​ជ្រើសរើស​ផងដែរ គឺ​ឈុត​សាច់ជ្រូក ឈុត​សាច់គោ និង​ឈុត​សាច់​ចម្រុះ ។​»  លោក​ក៏បាន​បញ្ចាក់​ផងដែរ​ថា​៖ «​ចំណុច​ពិសេស​នៃ​ផលិតផល​ថ្មី​នេះ​គឺ ទី​១ ទឹក​ស៊ុប​ដែលមាន​រសជាតិ​ហិ​រតិ​ចៗ ហើយ​សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​រសជាតិ​ហិ​រ​ខ្លាំង ក៏​អាច​បន្ថែម​ម្ទេស​តាម​ដែល​ខ្លួន​ចង់បាន​ផងដែរ​។ ទី​២ នុះ​គឺ​ទឹកជ្រលក់​បែប​ថៃ ដែលមាន​៣​រសជាតិ​បញ្ចូល​គា្ន ហិ​រ ជូរ និង​ប្រៃ សាក​សម​ឥតខ្ចោះ​ជាមួយនឹង​ទឹក​ស៊ុប​បែប​ថ្មី​នេះ​ផងដែរ​។ មួយវិញទៀត សម្រាប់​អតិថិជន​ដែលមាន​កាត​សមាជិក ដែល​បាន​ទិញ​ឈុត​ថ្មី​ខាងលើ​ណាមួយ អាច​ទិញ សាច់ជ្រូក អាល្លឺម៉ង់ តម្លៃ​ត្រឹមតែ 1.50 ដុល្លារ តែប៉ុណ្ណោះ​។​


 
​គួរ​បញ្ចា​ក់ថា ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី​និង​ជប៉ុន​ដែល​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់គាត់​។​កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧​ជាង​១៥០​កន្លែង ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​លេខ​១ ក្នុង​ផ្នែក​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ជាង​៥​ឆ្នាំ​មកហើយ​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​១៧​សាខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពីរ​សាខា​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ហាង​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន​មួយ​នេះ ត្រូវបាន​នាំចូល​មក​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ហើយ​មកដល់​សព្វថ្ងៃនេះ ហាង​នេះ មាន​សាខា​ចំនួន​៥ គឺ​ស្ថិតនៅ​ផ្សារ​ទំនើប អ៊ី អន ម៉​ល ១ សាខា​ទួលគោក​ផ្លូវ ៣១៥ កែង ៥២៨ សាខា​ផ្សារ​សូរិយា​ជាន់​ទី​៣ សាខា​ផ្សារ​ទំនើប អ៊ី អន ម៉​ល ២ និង​សាខា​ដឹ​ហេ​រី ថេ​ក​វ៉ក ក្រុង​សៀមរាប ហើយ​បើក​ចាប់ពី​ម៉ោង ១០:០០​ព្រឹក ដល់ ១០:០០​យប់​។ ពត៌មាន​បន្ថែម អាច​ទំនាក់ទំនង​តាមរយៈ​លេខ ០២៣ ២៣ ១៨ ១៧៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com