ជាតិ
ភ្នំពេញ និង​ខេត្ត​ចំនួន​១១​ទៀត នឹងមាន​ភ្លៀង​ធា្ល​ក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​៧-១០​វិច្ឆិកា​
06, Nov 2018 , 7:59 am        
រូបភាព
​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​១១​ផ្សេងទៀត នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០​វិច្ឆិកា​។​នេះ​បើតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


​ក្រសួង​ធនធានទឹក បាន​ព្យាករណ៍​ឃើញថា ស្ថានភាព​អាកាសធាតុ​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​គ្រប់​ដណ្តប់​លើ​តំបន់​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ ។ ចំណែក​តំបន់​ភាគ​¬​ឦសាន និង​តំបន់​ភាគ​កណ្តាល​គ្រប់​ដណ្តប់​ដោយ​ជ្រលង​សម្ពាធ​ទាប ដែល​អាច​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។ 
 
​បើតាម​ក្រសួង​ធនធានទឹក តំបន់​មួយចំនួន​ដែល​នឹងមាន​ភ្លៀង​ធ្លាក់​នេះ រួមមាន​៖ រាជធានី​ភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និង​កំពត ដែលមាន​កម្រិត​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ ។ ស្ថិតក្នុង​រយៈពេល​នេះ ក៏មាន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​មធ្យម  នា​ថ្ងៃទី​៧-៨ វិច្ឆិកា ផងដែរ​។​
 
​ដោយឡែក សីតុណ្ហភាព​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ទាប​បំផុត​(​អប្បបរមា​)​មាន​ក្នុង​រង្វង់​២៣ ទៅ​២៥​អង្សារ​សេ និង ខ្ពស់បំផុត​(​អតិបរមា​) ស្ថិតក្នុង​រង្វង់ ២៩ ទៅ​៣១​អង្សារ​សេ ចាប់ពី​ទី​៦-១០​វិ​ចិ្ឆ​កា​៕
 

Tag:
 ភ្លៀង​
  សីតុណ្ហភាព​
© រក្សាសិទ្ធិដោយ thmeythmey.com