កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជា ប៉ះ មីយ៉ាន់ម៉ានៅម៉ោង១១:៣០ បន្ទាប់ពីចាញ់ម៉ាឡេស៊ី
× ក្រុមកីឡាបាល់ទាត់ហ្វូតសាលជម្រើសជាតិកម្ពុជា បន្តការប្រកួតរបស់ខ្លួនក្នុងពូល A នៃព្រឹត្តិការណ៍ AFF Futsal Championship 2018 នៅទីលាន GOR UNY ក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី នា ថ្ងៃទី៦ ខែវិច្ឆិកានេះ បន្ទាប់ពីពួកគេបានរងបរាជ័យ ១០-០ ដោយសារម៉ាឡេស៊ី នៅថ្ងៃបើកឆាក។
កម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការឈ្នះដូចគ្នា បន្ទាប់ពីពួកគេសុទ្ធតែរងគ្រោះនៅជំនួបបើកឆាក ដោយកម្ពុជា ចាញ់ ម៉ាឡេស៊ី ១០-០ មុនពេលមីយ៉ាន់ម៉ា ត្រូវបានម្ចាស់ផ្ទះឥណ្ឌូណេស៊ី បំបាក់ក្នុងលទ្ធផល ៥-១ ។
កម្ពុជា និងមីយ៉ាន់ម៉ា ធ្លាប់ជួបគ្នាពីរលើក ដោយមីយ៉ាន់ម៉ា សុទ្ធតែទទួលបានជោគជ័យ។ នាការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០០៦ មីយ៉ាន់ម៉ាឈ្នះ ១០-២ ហើយម្ចាស់ជើងឯករងឆ្នាំ២០១៦នេះ បានទទួលជ័យជម្នះ ៧-៦ ម្តងទៀត នៅឆ្នាំ២០១២ ៕
© រក្សាសិទ្ធិដោយ thmeythmey.com