ជាតិ
អ្នកភូមិ​ទន្លេសាប​ច្នៃ​ឧបករណ៍​ដោះ​ត្រី​មង​ក្រឡា​ល្អិត​ដែល​ជំនួស​កម្លាំង​មនុស្ស​បាន​ច្រើន​
06, Nov 2018 , 7:19 pm        
រូបភាព
​សៀមរាប​៖ នៅក្នុង​ខែ តុលា ជា​រដូវ​កាលដែល​ទឹកទន្លេ​ចាប់ផ្តើម​ស្រក​ទៅវិញ​។ នា​រដូវ​នេះ ត្រូវ​ក៏​ចាប់ផ្តើម​ត្រូវ​ច្រើន​ដែរ​។ ឃុំ​កំពង់​ឃ្លាំង ជា​ឃុំ​ដ៏​ធំ​មួយ​ជាប់​នឹង​បឹង​ទន្លេសាប ដែលមាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។ ដើម្បី​ជំនួស​កម្លាំង​មនុស្ស​ក្នុងការ​ដោះ​ត្រី​ពី​ស្បៃ​មង​ក្រឡា​ល្អិត អ្នក​ឃុំ​កំពង់​ឃ្លាំង បាន​ច្នៃ​ឧបករណ៍​ម្យ៉ាង​សម្រាប់​ការងារ​នេះ​។​

 
​ឧបករណ៍​នោះ​ត្រូវបាន​អ្នកនេសាទ ច្នៃ​ធ្វើ​ពី​ឈើ ឫស្សី និង​ភ្ជាប់​ដោយ​ម៉ូ​ទ័​រ​ភ្លើង ដើម្បី​ទាញ​វាយ​ក្រឡាមង​ឱ្យ​ត្រី​ជ្រុះ​ធ្លាក់​មក​កន្លែង​មួយ​ដោយឡែក​។ អ្នកនេសាទ អ្នកស្រី ធី មាន​វ័យ ៤៨​ឆ្នាំ​បានឱ្យដឹងថា ក្រឡាមង​ល្អិត​ដែល​អ្នកស្រី​កំពុង​ដោះ​ត្រី ជា​ប្រភេទ​ក្រឡា ១​ហ៊ុន​៤​លី សម្រាប់​យក​ត្រី​បណ្ដូល​អំពៅ ដែល​អ្នកខ្លះ​ហៅថា​ត្រី​បណ្ដូលពោត​។ ចំណែក​ស្បៃ​មង​ដែល​ដាក់​សម្រាប់​យក​ត្រី​នេះ​មាន​ប្រវែង​ប្រមាណ ១​គីឡូម៉ែត្រ​ឯណោះ​។ 






 
​អ្នកស្រី ធី បានឱ្យដឹងថា ក្នុង​ត្រី​មួយ​គីឡូក្រាម អ្នកស្រី​អាច​លក់​ឱ្យ​ម៉ូយ​ក្នុងតម្លៃ ៧០០​រៀល ហើយ​ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​រកបាន​ពី ៣០​គីឡូ ទៅ​១០០ ឬ ២០០​គីឡូក្រាម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com