អត្ថបទពាណិជ្ជកម្ម
​កូ​កា​-​កូ​ឡា នាំយក​ផលិតផល​តែ FUZE TEA ដ៏​ពេញនិយម​នៅ​ជាង​៥២​ប្រទេស មកកាន់​ទីផ្សារ​កម្ពុជា​
06, Nov 2018 , 3:32 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា  កំពុង​នាំយក​ផលិតផល FUZE TEA  ជា​ប្រភេទ​ភេសជ្ជៈ​តែ​ដែល​លក់ដាច់​បំផុត​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​។ ពាណិជ្ជសញ្ញា FUZE TEA ដែលមាន​តម្លៃ​ពាន់​លាន​ដុល្លារ​នេះ  កំពុង​តែមាន​វត្តមាន​នៅ​ជាង ៥២ ប្រទេស​ទូទាំង​ពិភពលោក​។​
 
FUZE TEA គឺជា​ការបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​នៃ​រូបមន្ត​ផ្សំ​ធម្មជាតិ​ពី​ការរួមបញ្ចូល​គ្នា​រវាង​ទឹក​ផ្លែឈើ និង​ទឹកឃ្មុំ​ពិតៗ  ដែល​ផ្តល់នូវ​ភាពស្រស់​ស្រាយ​ជាង​ទឹក​ផ្លែឈើ  និង​ស្រស់ថ្លា​ជាង​ទឹក​ពិសា​ធម្មតា​។​
 
​រសជាតិ​ដ៏​ស្រស់ស្រាយ​ចំនួន​ពីរបែប​របស់ FUZE TEA  គឺ​តែ​បៃតង​រសជាតិ​ទឹកឃ្មុំ និង​តែ​រសជាតិ​ផ្លែ​ប៉ែស  នឹងមាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹង​ត្រូវ​ដាក់លក់​ក្នុង​ចំណុះ 350ml  ដែលមាន ៦ ដប​ក្នុង​យួរ​។ 
 
​កញ្ញា ឡាវ ស្រី​ដែ​ត  នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) មានប្រសាសន៍ថា​៖ «​ស្របតាម​គោលដៅ​របស់​ក្រុមហ៊ុន (​កូ​កា​-​កូ​ឡា​) ដែលជា​ក្រុមហ៊ុន​ផ្តល់នូវ​ជម្រើស​ភេសជ្ជៈ​ដល់​ប្រជាជន​គ្រប់រូប តែងតែ​យកចិត្តទុកដាក់​ស្តាប់ និង​ស្វែងយល់​យ៉ាងច្បាស់​ពី​តម្រូវការ​របស់​អតិថិជន​។  យើងទាំងអស់គ្នា​បាន​ស្គា​ល់ពី កូ​កា​-​កូ​ឡា  ដែលជា​ភេសជ្ជៈ​ដ៏​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក  ប៉ុន្តែ​យើង​ក៏បាន​ផលិត​ភេសជ្ជៈ​ឈានមុខ​គេ​ជាច្រើន​មុខ​ទៀត  ដែលមាន​ពាណិជ្ជសញ្ញា​ដូចជា Minute Maid Refresh, Dasani mineral water, Aquarius…  ហើយ​ឥឡូវនេះ​ផលិតផល​ថ្មី​បំផុត​របស់​យើង​គឺ  តែ FUZE TEA  ដែលជា​ភេសជ្ជៈ​ផ្សំ​ពី​ការបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​រវាង​សន្លឹក​តែ​ធម្មជាតិ និង​ផ្លែឈើ​ពិតៗ​»​។  


 
​កញ្ញា​បាន​បន្ថែមថា​៖ «​ការបង្ហាញ​វត្តមាន FUZE TEA ភេសជ្ជៈ​ប្រភេទ​តែ​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​យើង គឺជា​ភស្តុតាង​បន្ថែម​បញ្ជក់​ពី​ឆន្ទៈ​របស់​ក្រុមហ៊ុន  ដែល​តែងតែ​នាំយកមក​នូវ​ផលិតផល​ថ្មីៗ ល្អឥតខ្ចោះ ប្រកបដោយ​ភាពស្រស់​ស្រាយ​នៅលើ​គ្រប់​ប្រភេទ​ភេសជ្ជៈ​ទាំងអស់  ដើម្បី​បំពេញ​រស​និយម​តាម​តម្រូវការ  និង​បង្កើន​ជម្រើស​បន្ថែម​សម្រាប់​អ្នកប្រើប្រាស់​នៅក្នុង​ទីផ្សារ​កម្ពុជា​»​។​
 
​លោក David Wigglesworth នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​បាន​មានប្រសាសន៍ថា​៖ «​ជាមួយនឹង​ការវិនិយោគ​ថ្មីៗ​ជាង ១០០ លាន​ដុល្លា​អាមេរិក ក្នុងការ​សាងសង់​រោង​ចក្រ​ផលិត​ដ៏​ទំនើប​របស់​យើង  ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​មាន​មោទនភាព ដែលជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា  ដែល​អាច​ផលិត​ភេសជ្ជៈ​តែ​សម្រាប់​ប្រជាជន​កម្ពុជា​។ ក្រុមហ៊ុន​តែងតែ​ស​ម្រឹត​សម្រាំង​យក​ផលិតផល​ដែល​ឥតខ្ចោះ​បំផុត  មកកាន់​ទីផ្សារ  ឧទាហរណ៍​ដូចជា  ពាណិជ្ជសញ្ញា Minute Maid Refresh និង Monster Energy Drink កាលពី​ឆ្នាំមុន  ហើយ ការបង្ហាញ​វត្តមាន FUZE TEA នេះ  បាន​សបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន  ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ដែល​ផ្តល់​ជម្រើស​ជូន​អតិថិជន​នូវ​ផលិតផល​ជាច្រើន​ដែល​ល្អឥតខ្ចោះ​ទាំង​រសជាតិ និង​អត្ថប្រយោជន៍​កាន់តែច្រើន​នៃ​ផលិតផល​នោះ​។ នេះ​ជាការ​គាំទ្រ​ដល់​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​យើង  ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា »​។​
 
 
​លោក Wigglesworth បាន​បន្ថែមថា «​ស្រប​ពេលដែល​ទីផ្សារ​នេះ​កំពុងតែ​ពង្រីក ប្រកបដោយ​ភាព​រីកចម្រើន  យើង​ក៏​ណែនាំ​ផលិតផល FUZE TEA ដើម្បី​ផ្តល់ជូន​បន្ថែម​នូវ​ជម្រើស​កាន់តែច្រើន​លើ​ប្រភេទ​ភេសជ្ជៈ​ទាំងអស់ មោទនភាព​ផលិត​នៅ​កម្ពុជា​ដើម្បី​ប្រជាជន​កម្ពុជា​» ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com