អត្ថបទពាណិជ្ជកម្ម
ពិ​ព័រ​ណ៌​ស្ទែ​ម​លើក​ទី​១៤ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ នៅ​កោះ​ពេជ្រ​
06, Nov 2018 , 4:02 pm        
រូបភាព
​ពេលវេលា​នៃ​កម្មវិធី​មហោស្រព​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ កំពុង​ជិត​ចូលមក​ដល់​ហើយ ខណៈ​យើង​នៅមាន​ឱកាស​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​សំបើម និង​គួរឱ្យ​រំភើប​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ឆ្នាំនេះ នៅឡើយ​។​
 
​គំនិត​ផ្ដួចផ្ដើម​ចំនួន​ពីរ​ក្នុងចំណោម​គម្រោង​ជាច្រើន ពោលគឺ​ការប្រកួត​រ៉ូ​បូត និង​គម្រោង​សិល្បៈ​ដើម្បី​បរិស្ថាន បានផ្ដល់​នូវ​ចំណុច​ចាប់ផ្ដើម​មួយ​ដល់​សាធារណជន​រួចមកហើយ​ដើម្បី​ត្រៀម​នៅមុន​ពេល​ប្រារព្ធ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​។​
 
​ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា អង្គការ​ស្ទី​ម​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។ ការប្ដេជ្ញា​បន្ត​រៀបចំ និង​កិច្ច​គាំទ្រ​ធំធេង​លើ​គ្រប់ផ្នែក​របស់​ក្រសួង​អប់រំ ចំពោះ​ពិព័រណ៍​នេះ ជួយ​ឱ្យ​ប្រាកដថា ព្រឹត្តិការណ៍​នេះ​បន្ត​រីក​សុសសាយ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំក្រោយៗ​ទៀត​។​


 
​ជាការ​តបស្នង ព្រឹត្តិការណ៍​អាច​ចូលរួម​ដោយ​សេរី​ដូច​មួយដង​នៅ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​
 
​ការចូលរួម​អបអរ​មុខវិជ្ជា​ស្ទែ​ម​ដូចជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត ព្រមទាំង​ការបន្ថែម​សិល្បៈ​ផងដែរ​នោះ កម្មវិធី​ពិព័រណ៍​ចំនួន​ពីរ​ថ្ងៃនេះ​នឹង​ជួយ​ឱ្យ​សិស្ស​-​និស្សិត​ចូលរួម​នៅក្នុង​សកម្មភាព​ជាក់ស្ដែង និង​រីករាយ ជាមួយ “​ពិព័រណ៍​របស់​កុមារ​” និទស្សន៍​ស្ទែ​ម​លើ​ឆាក បាឋកថា​ស្ទែ​ម ការសំដែង​ទាក់ទង​នឹង​ស្ទែ​ម គម្រោង​ស្ទែ​ម​សរុប​ចំនួន​១០០​គម្រោង​សម្រាប់​ថ្ងៃ​នីមួយៗ​នៃ​កម្មវិធី និទស្សន៍​រ៉ូ​បូត និង​ការប្រកួត​រ៉ូ​បូត ”​ស៊ូ​ម៉ូ​” ទៀតផង​។ 
​តារាង​ពេលវេលា​ផ្លូវការ​អំពី​សកម្មភាព​ទាំងនេះ​នឹង​ចេញផ្សាយ​លើ​បណ្ដាញ​អន​ឡាញ នៅពេល​ឆាប់ៗ​នេះហើយ​។​
 
​ខណៈ​សាធារណជន​កំពុង​រំភើប​ជាមួយនឹង​ការមកដល់​នៃ​ព្រឹត្តិការណ៍​នេះ អ្នក​ដែលមាន​បំណង​ចង់​ដាក់តាំង​ពិព័រណ៍​គម្រោង​របស់ខ្លួន ក៏​នៅមាន​ឱកាស​ចុះឈ្មោះ​ផងដែរ​។ ការចុះ​បើក​ជូន​ចំពោះ​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​៤​ដល់ទី​១២ រួម​និង​និស្សិត​សកលវិទ្យា​ល័យ ហើយ​សម្រាប់​ព័ត៌មាន​អំពី​ការចុះឈ្មោះ​ដាក់តាំង​គម្រោង សូម​ចូលទៅ​កាន់ www.stemcambodia.org ។ 


 
​ចំពោះ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ត្រូវបាន​លើក​ទៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វិញ​។ ហេតុនេះ សូម​រួសរាន់​ឡើង​ដើម្បី​ចុះឈ្មោះ និង​ទទួលបាន​ឱកាស​ដើម្បី​តាំង​បង្ហាញ​ទេពកោសល្យ​លើ​ផ្នែក​ស្ទែ​ម​របស់​អ្នក​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ ការចុះឈ្មោះ​ដាក់តាំង​គម្រោង​ស្ទែ​ម​គឺ​ឥតគិតថ្លៃ ហើយ​គម្រោង​ទាំងនោះ​អាចមាន​លក្ខណៈ​ជាការ​ស្វែងយល់ ផ្ដល់ព័ត៌មាន និង​បង្ហាត់បង្ហាញ ដូចនេះ​បើទោះជា​ពេលវេលា​នៅមាន​កំណត់​នៅមុន​ព្រឹត្តិការណ៍​នេះ​ក៏ដោយ​ក្ដី លោកអ្នក​នៅតែមាន​ឱកាស​ដើម្បី​ចូលរួម​បង្ហាញ​ស្នាដៃ​ដដែល​។​
 
​ចំណែកឯ​កាលបរិច្ឆេទ​ផុតកំណត់​ទទួល​ស្នាដៃ​សិល្បៈ​របស់​ប្អូនៗ​សិស្ស​កម្រិត​បឋមសិក្សា ក្រោម​ការឧបត្ថម្ភ​ដោយ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ គឺ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ហើយ​ការប្រកួត​សំណេរ​របស់​សិស្ស​កម្រិត​វិទ្យាល័យ ក្រោម​ការឧបត្ថម្ភ​ដោយ Decathlon ជាមួយ​រង្វាន់​ដ៏​អស្ចារ្យ គឺ​ឈប់​ទទួលយក​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ខាងមុខ​នេះហើយ​។ 
 
​ចំពោះ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ឡើង​សំដែង​លើ​វេទិកា​ទាក់ទង​នឹង​ប្រធានបទ​ស្ទែ​ម គឺ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ រីឯ​អ្នក​ដែលមាន​បំណង​ផ្ដល់​បាឋកថា​អំពី​ស្ទែ​ម សូមមេត្តា​ចុះឈ្មោះ​ឱ្យបាន​ត្រឹម​ថ្ងៃទី​១២ ខែវិច្ឆិកា ខាងមុខនេះ​។ 
 
​សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការចុះឈ្មោះ​ខាងលើនេះ សូម​ពិនិត្យ​ត្រង់​ផ្នែក “Get Involved” នៅលើ​អាសយដ្ឋាន​វេ​ប www.stemcambodia.org ។​
 
​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​នេះ​ត្រូវបាន​ចូលរួម​ឧបត្ថម្ភ​ដោយ​បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័ន​ដែលមាន​នវានុវត្តន៍ និង​មានឈ្មោះ​ល្បីល្បាញ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំពោះ​ក្រុមហ៊ុន​ពាណិជ្ជកម្ម គ្រឹះស្ថាន​អប់រំ ឬ​ក្រុមហ៊ុន​ចំណីអាហារ​ដែលមាន​បំណង​ចង់​ចូលរួម សូម​ទាក់ទង​មកកាន់​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​ភ្លាមៗ​តាមរយៈ​អ៊ីមែល [email protected] ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ ឬ​ឱកាស​ចូលរួម​ដូច​បានបញ្ជាក់​ជូន​ខាង​លើ សូម​ចូលទៅ​កាន់ www.stemcambodia.org  ឬ ទូរស័ព្ទ  +៨៥៥ (២៣) ៧២ ៧២ ៦២៕

© រក្សាសិទ្ធិដោយ thmeythmey.com