អត្ថបទពាណិជ្ជកម្ម
ពិរ​ព័ណ៌​ទូរ​សព្ទ OPPO ផ្តល់​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​អ្នកគាំទ្រ​
06, Nov 2018 , 5:01 pm        
រូបភាព
ដោយ:
OPPO បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត​ដល់​អតិថិជន​ខ្លួន​ក្នុងប្រទេស​កម្ពុជា ដោយបាន​បង្កើត​ការតាំងពិព័រណ៍​ទូរ​សព្ទ​ចល័ត​ធំជាងគេ​បង្អស់ នៅ​ផ្សា​ទំ​ទើប​អ៊ី​អន ២ កាលពី​ថ្ងៃទី ២ ដល់​ថ្ងៃ​៤​ខែវិច្ឆិកា​ថ្មីៗ​នេះ​។
 
​ការតាំងពិព័រណ៍​បង្ហា​ញ​ពី​បច្ចេកវិទ្យា​ធ្លាប់​កើតមាន​ច្រើន​មកហើយ ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​សម្រាប់​ទូរ​សព្ទ​ចល័ត​វិញ អាច​និយាយបានថា ជា​លើក​ទី ១ ដែល​អ្នកចូលរួម​ទស្សនាការ​តាំងពិព័រណ៍​ដ៏​កក្រើក​មួយ​នេះ បានឃើញ​ទូរ​សព្ទ​ជាច្រើន​ម៉ូ​ឌែ​ល​ដែល​កំពុងតែ​ទទួលបាន​ការពេញនិយម មានដូចជា OPPO F9, OPPO Find X ព្រមទាំង​ទទួលបាន​ការសាកល្បង​បច្ចេកវិទ្យា​ថ្មីៗ​របស់ OPPO ផងដែរ​។ 
 
​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ការ​បាន​សាកល្បង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​កំពូល​របស់​ក្រុមហ៊ុន Find X Lamborghini Edition ដែល​វា​មានតម្លៃ​រហូតដល់​ទៅ ១៩៩៩ ដុល្លារ​។ មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលទៅ​ធ្វើការ​សាកល្បង សួរនាំ​អំពី​លក្ខណៈពិសេស​នៃ​ទូរ​សព្ទ ហើយក៏​មាន​អ្នក​ដែល​សម្រេចចិត្ត​ជាវ​ទូរ​សព្ទ​ម៉ូ​ឌែ​ល​OPPO​ជាច្រើន​ផងដែរ​។​


 
​ការប្រព្រឹត្តទៅ​នៃ​កម្មវិធី​ពិតជា​មាន​ភាព​ទាក់ទាញ និង​គួរឱ្យ​ចាប់អារម្មណ៍​មែនទែន ដែល​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា មានការ​ចូលរួម​ពី​សំណាក់​តារា​កិត្តិយស​ល្បីៗ​ដូចជា លោក ជា វណ្ណ​រិ​ទ្ធ កញ្ញា ស៊ិន យូ​ប៊ិន និង​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​គឺ លោក ហេង វិសាល​។ ចំណែកឯ​ថ្ងៃទី​៣ វិច្ឆិកា​វិញ​គឺមាន​វត្តមាន​កំពូល​តា​រា​ចម្រៀង​ដ៏​ពេញនិយម អ្នកនាង ពេជ្រ សោភា និង​គូស្នេហ៍ លោក ឆឹ​ម សក្កដា រួមជាមួយ​និង​ពិធី​ការិនី​ដ៏​ស្រស់​សោភា កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន​។ លុះដល់​ថ្ងៃ​បញ្ចប់​នៃ​កម្មវិធី​វិញ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង​ពីរ​ដួង​គឺ លោក Step និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា​។ 
 
​ក្នុងឱកាស​ដ៏​ពិសេស​ទាំងបី​ថ្ងៃនេះ  យើង​សង្កេតឃើញ​មានការ​ចូលរួម​របស់​អ្នកគាំទ្រ​ជាច្រើន​កុះករ ដែល​ពួកគាត់​បាន​ចូលរួម​លេង​ហ្គេម​កម្សាន្ត​ឈ្នះ​រង្វាន់ សួរ​ជា​សំណួរ ក៏ដូចជា​សុំ​ថតរូប​ជាមួយនឹង​តារាៗ​ក្នុង​ដួងចិត្ត​របស់​ពួកគាត់​។​
 
​ក្នុងកំឡុងពេល​ទាំងបី​ថ្ងៃនេះ ឃើញថា​ស្តង់​តាំងពិព័រណ៍​របស់ OPPO គឺមាន​ភាពលេច​ធ្លោ​ជាងគេ ហើយ​អ្នកគាំទ្រ​ជាច្រើន​សម្តែង​នូវ​ការពេញចិត្ត​ជាខ្លាំង ហើយក៏​រំពឹងថា ក្រុមហ៊ុន​OPPO នឹង​បង្កើតឱ្យមាន​កម្មវិធី​បែបនេះ​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ពួកគាត់​អាច​ទទួលបាន​នូវ ការយល់ដឹង​អំពី​ផលិតផល OPPO ភាព​រីករាយ និង​ឱកាស​បាន​ជួប​ជាមួយនឹង​តារាៗ​ក្នុង​ដួងចិត្ត​របស់​ពួកគាត់​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com