ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ លោក កឹម សុខា នឹង​ដោះលែង​នៅ​ចុង​ឆ្នាំនេះ​?
06, Nov 2018 , 5:23 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង នៅ​ចុងឆ្នាំ ២០១៨ ។ នេះ​ជា​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​មូលហេតុ​ដែល​លោក សម រង្ស៊ី និយាយ​បែបនេះ ព្រោះ​លោក សំអាង​ទៅលើ​ព័ត៌មាន​មិនទាន់​ផ្លូវការ​មួយ ដែល​លេច​ពី​ផ្ទៃក្នុង​គណបក្សកាន់អំណាច​។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖« យើង​បាន​ទទួលបាន​ព័ត៌មាន ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ថា លោក ហ៊ុន សែន នឹង​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ក្នុងឱកាស​ខួប​ទី ២០ នៃ "​នយោបាយ​ឈ្នះៗ​" ដែល​លោក ហ៊ុន សែន តែងតែ​យកមក​អួតអាង​»​។ 
 
​បន្ទាប់ពី​លើកឡើង​បែបនេះហើយ លោក សម រង្ស៊ី ងាក​មក​រិះគន់​សម្ដេច ហ៊ុន សែន ថា គម្រោង​នៃ​ការដោះលែង​លោក កឹម សុខា នេះ ធ្វើឡើង​ក្រោម​សម្ពាធ​អន្តរជាតិ ទាក់ទង​បញ្ហា​អនុគ្រោះ​ពន្ធ​។ «​ជា​ជំហាន​ទី​១ ដើម្បី​ជៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម ពី​សហភាព​អឺរ៉ុប​។ ជំហាន​ទី​២ ដែល​លោក ហ៊ុន សែន កំពុងតែ​ទីទើរ​នៅឡើយ គឺ​ការបើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី​។​
 
​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំ​ការអត្ថាធិប្បាយ​តប​ការលើកឡើង​របស់លោក សម រង្ស៊ី បានឡើយ​។​

អត្ថបទទាក់ទង


អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ផ្ទេរ​ពី​ការឃុំខ្លួន នៅ​ពន្ធនាគារ មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​វិញ​។ ក្រៅពី​រស់នៅ​ក្នុងផ្ទះ​ខ្លួន លោក កឹម សុខា មិនអាច​ជួប​អតីត​ថ្នាក់ដឹកនាំ​បក្ស និង​ជនបរទេស​ណា​ម្នាក់ ក្នុងទិសដៅ​ដែល​សង្ស័យថា ធ្វើ​សកម្មភាព​នយោបាយ​បានឡើយ​៕

Tag:
 សម រង្ស៊ី​
  កឹម សុខា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com