ពីនេះ ពីនោះ
រូបត្លុក
«​ដី​»​ឡើងថ្លៃ​! អ្នកមាន​«​ដី​»​អរ អ្នកក្រ​អត់​ដី​បាក់​ទឹកចិត្ត​!
07, Nov 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អចលនទ្រព្យ​ដីធ្លី ផ្ទះសម្បែង ឡើងថ្លៃ គឺជា​សញ្ញា​ល្អ​ក្នុងន័យ​សេដ្ឋកិច្ច​និយាយ​ជារួម​។ មានន័យថា ប្រហែលជា​អ្នកវិនិយោគ​បាន​បោះទុន​ច្រើន​ក្នុង​វិស័យ​នេះហើយ​ទើប​វា​ឡើងថ្លៃ ឬក៏​អាច​មានន័យ​ម្យ៉ាង​ទៀតថា សេដ្ឋកិច្ច​ប្រហែលជា​កំពុងដំណើរការ​ល្អ ហើយ​ជា​លទ្ធផល វា​ជំរុញ​ឲ្យ​មានការ​ពង្រីក​សកម្មភាព​ជំនួញ​កាន់តែច្រើន​។​ល​។ និយាយ​ជារួម អចលនទ្រព្យ​ឡើងថ្លៃ គឺជា​រឿង​ល្អ ជាពិសេស សម្រាប់​អ្នកកាន់កាប់​អចលនទ្រព្យ ព្រោះ ប្រសិនបើ​ពួកគេ​លក់ ពួកគេ​នឹង​ទទួលបាន​ប្រាក់​កាន់តែច្រើន​។​

 
​តែ​សម្រាប់​អ្នក​គ្មាន​ដីធ្លី ផ្ទះសម្បែង​វិញ អចល​ទ្រព្យ​ឡើងថ្លៃ គឺជា​ការដាក់​បណ្តាសា​ដ​ល់​ពួកគេ​ទៅវិញ​ទេ​។ គូស្រករ​ថ្មីថ្មោង ដែល​គ្មាន​ទីជម្រក ហើយ​អាច​សន្សំ​ប្រាក់​បានត្រឹមតែ​៥០០​ដុល្លារ​ក្នុង​មួយខែ ដូច្នេះ ពួកគេ​ត្រូវការ​សន្សំ​ប្រាក់​១០​ឆ្នាំ​ទម្រាំ​ទទួលបាន​ប្រាក់​៦​ម៉ឺន​ដុល្លារ​ដើម្បី​អាច​ទិញ​ផ្ទះមួយ​ល្វែង​បាន​។ ចំពោះ​អ្នកជំនួញ​ដែល​គ្មាន​អចលនទ្រព្យ ពួកគេ​ក៏ត្រូវ​ចំណាយ​ទុនវិនិយោគ​ច្រើន​ដែរ ប្រសិនបើ​ពួកគេ​ចង់​វិនិយោគ​។ 
 
​សរុបសេចក្តី​មក ក្នុង​របប​សេដ្ឋកិច្ច​ទីផ្សារសេរី គ្មាន​នរណា​អាច​ទប់ស្កាត់​ការឡើង​ថ្លៃ​នៃ​តម្លៃ​អចល​ទ្រព្យ​បានឡើយ​។ តែ​ដំណោះស្រាយ​ដើម្បី​ជួយ​អ្នកមាន​ជីវភាព​ទន់ខ្សោយ គឺមាន​តែ​គោលនយោបាយ​របស់​រដ្ឋ​ក្នុង​ការសាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​សម្រាប់​អ្នកក្រីក្រ​តែប៉ុណ្ណោះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com