កម្ពុជា​រកចំណូលបាន​ជាង​៦​លាន​ដុល្លារ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​
ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រកចំណូលបាន​ជាង​៦​លាន​ដុល្លារ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​
06, Nov 2018 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖​កម្ពុជា​ប្រមូល​ចំណូល​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​បាន ៦ ,៦៣៦, ៧២០ ដុល្លារ​សហរដ្ឋអាមេរិក ពី​ក្រុមហ៊ុន​ចំនួន ២២៩ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ ប្រាប់​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៥ វិច្ឆិកា​។

 
​ក្នុង​របាយការណ៍​បាន​បង្ហាញថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ២២៩ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​បន្ត​សុពលភាព​លើ​ផ្ទៃដី ១ ,១៧៨ ,៦៤៦ ហិកតា ដែល​ស្ថិតក្នុង​១៩​ខេត្ត នៃ​ប្រទេស​កម្ពុជា​។  ក្រុមហ៊ុន​ទាំងនោះ បាន​ឈូសឆាយ​លើដី​ចំនួន ៥១៥, ៧០១ ហិកតា​, បង្កើន​ការដាំដុះ​បាន​ចំនួន ៤៣៨, ២៥០ ហិកតា និង​បាន​កសាង​ប្រព័ន្ធ​ផ្លូវ​ចំនួន ១៧, ៦២៤ គីឡូម៉ែត្រ​។ 
 
​របាយការណ៍​បង្ហាញថា​៖ «​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង ២២៩ មាន​ក្រុមហ៊ុន​ចំនួន ០៣ បាន​ចុះកិច្ចសន្យា​ថ្មី​, ក្រុមហ៊ុន​៤៨ បាន​ចុះកិច្ចសន្យា​កែសម្រួល​ថ្មី​, ១១៤ ក្រុមហ៊ុន​បាន​ចុះបញ្ជី​ដី​រដ្ឋ​រួចរាល់​, ១១៥ ក្រុមហ៊ុន​មិនទានបាន​ចុះបញ្ជី​ដី​រដ្ឋ​, ១៣៤ ក្រុមហ៊ុន បានធ្វើ​អនុ​ប​យោគ​រួចរាល់​, ៩៥ មិនទាន់​បានធ្វើ​អនុ​ប​យោគ​»​។​
 
​កន្លងមក​រាជរដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន​៣៣០ ក្រុមហ៊ុន​។ ប៉ុន្តែ​រដ្ឋាភិបាល​បានសម្រេច​និរាករណ៍​លើ​ក្រុមហ៊ុន​ចំនួន ១០១ និង​ដកហូត​ដី​បាន​ចំនួន ៧៤៨ ០៦៤ ហិកតា ក្រោយ​ពិនិត្យ​រកឃើញ​នូវ​ភាព​អសកម្ម​មួយចំនួន នៃ​ការអនុវត្ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងនោះ​។​
 
​របាយការណ៍​ឲ្យ​ដឹងថា​៖ « ក្រសួងកសិកម្ម​បាន​និរាករណ៍​គម្រោង​ចំនួន ៥៥ ក្រុមហ៊ុន ដកហូត​ដី​បាន​ចំនួន ៣១០ ៧២៦ ហិកតា​។ គណៈកម្មការ​អន្តរក្រសួង​( ក្រសួងកសិកម្ម និង ក្រសួងបរិស្ថាន​) បាន​និរាករណ៍​គម្រោង​ចំនួន ៤៦ ក្រុមហ៊ុន ដកហូត​ដី​បាន​ចំនួន ៤៣៧ ៣៣៨ ហិកតា​»​។ 
 
​ចំណែក​របាយការណ៍រ​បស់​អង្គការ​លីកាដូ​ក្នុង​ឆ្នាំ​២០១៨ «​ដី​សម្បទាន​ក្នុងប្រទេស​»  បាន​បង្ហាញថា មាន​ក្រុមហ៊ុន​ចំនួន ២៧៥ បានទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន ២ ,១២៧ ,៥៨៨ ហិកតា​។ ក្រុមហ៊ុន​កម្ពុជា វិនិយោគ​លើ​ផ្ទៃដី ៩២៣, ៦៩៦ ហិកតា​, ក្រុមហ៊ុន​រៀ​ត​ណា​ម វិនិយោគ​លើ​ផ្ទៃដី ៣៤៣ ,៦៩០ ហិកតា​, ក្រុមហ៊ុន​ចិន វិនិយោគ​លើ​ផ្ទៃដី ៣៧៣ ,៣៤៣ ហិកតា​, ក្រុមហ៊ុន​ម៉ា​ឡេ វិនិយោគ​លើ​ផ្ទៃដី ៩០, ៨៤៤ ហិកតា​, ក្រុម​ថៃ វិនិយោគ​លើ​ផ្ទៃដី ៥៩ ,៦៦៣ ហិកតា​, ក្រុមហ៊ុន​កូរ៉េ វិនិយោគ​លើ​ផ្ទៃដី ៩០ ,៥៤៨ ហិកតា​, ក្រុមហ៊ុន​សិង្ហ​បុរី ១៣៧ ,៨១៥ ហិកតា​, ក្រុមហ៊ុន​មិន​ស្គាល់ ៣៣ ,៨៦៦ ហិកតា​, និង​ផ្សេងៗ វិនិយោគ​លើ​ផ្ទៃដី ៩៤ ,១២៣ ហិកតា​។ ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​វិនិយោគ​លើ​វិស័យ​កសិកម្ម ដូចជា កៅស៊ូ ដំឡូង​មី ដូងប្រេង ស្ករអំពៅ​៕ 

Tag:
 កសិកម្ម​
  សេដ្ឋកិច្ច​
 ​ដី​សម្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 70921 [1] => 9,11 [2] => កម្ពុជា​រកចំណូលបាន​ជាង​៦​លាន​ដុល្លារ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ [3] => content [4] => [5] => កសិកម្ម​, សេដ្ឋកិច្ច​,​ដី​សម្បទាន [6] => 134 [7] => 0 [8] => )