ជាតិ
សេដ្ឋកិច្ច
ពិនិត្យ​៧​ស្ថានីយ កាំកុងត្រូល​រកឃើញ​៥​ស្ថានីយ​លក់​មិន​ត្រឹមត្រូវ នៅ​ភ្នំពេញ​
06, Nov 2018 , 10:39 pm        
រូបភាព
រូបពីកាំកុងត្រូល
រូបពីកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ ក្នុងចំណោម​ស្ថានីយ​ចំនួន​៧ ដែល​កាំកុងត្រូល​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ចំនួន​៥ ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ​ចំពោះ​អតិថិជន​របស់ខ្លួន នៅក្នុង​រាជធានី​ភ្នំពេញ​។


 
​ប្រតិបត្តិការ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​នេះ​។ ក្នុងចំណោម​ស្ថានីយ​ចំនួន​៧​នេះ កាំកុងត្រូល​រកឃើញថា ស្ថានីយ​១ ខុស​គុណភាព​ប្រេង​, ស្ថានីយ​១​ទៀត​លក់​មិន​គ្រប់​លីត្រ ហើយ​ស្ថានីយ​ចំនួន​៣ ផ្សេងទៀត​លក់​មិន​ត្រឹមត្រូវ​ទាំង​គុណភាព និង​បរិមាណ​។​
 
​បន្ទាប់ពី​ចុះកិច្ចសន្យា​កែ​កំហុស មន្ត្រី​កាំកុងត្រូល​បាន​ព្រមាន​នឹង​បញ្ចេញ​ឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ បើ​មាន​ករណីនេះ​លើក​ទី​២ ហើយនឹង​ប្រឈម​ការផ្អាក​អាជីវកម្ម ឬ​បណ្ដឹង​ទៅ​តុលាការ បើ​ឈានដល់​កំហុស​ជា​លើក​ទី​៣ ។ នេះ​ជា​អះអាង​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​៕

Tag:
 ប្រេង​
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com