ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ព​ន្លឿ​ន​ដោះស្រាយ​សំណុំរឿង​ផ្សេងៗ​ទាក់ទង​នឹង​សហជីព​
07, Nov 2018 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​តុលាការ​មាន​ចំណាត់ការ គួរតែ​ចាត់ការ​ភ្លាម​ទៅ ។ បើ​គ្មាន​ចំណាត់ការ​ទេ គួរតែ​តម្កល់ទុក​មិន​ចាត់ការ​ទៅ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើ​ឲ្យ​តុលាការ​ពិនិត្យមើល​លើ​បណ្ដឹង​របស់​សហជីព​ក​ន្ល​ង​មក​។​

 
​មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ចង់​ឲ្យ​តុលា​ការធ្វើ​សេចក្តីសម្រេច​លើ​សហជីព ដែល​រង​បណ្ដឹង​ឲ្យ​ចប់​ស្ថាពរ ដើម្បី​ឲ្យ​ពួកគេ​បំពេញការងារ​ឲ្យ​បាន​ពេញ​សមត្ថភាព ពោលគឺ​កុំ​ឲ្យ​សហជីព​ទាំងនោះ ធ្វើការ​ក្រោម​គំនាប​ពាក្យបណ្ដឹង​ឡើយ​។ បើតាម​អារម្មណ៍​របស់​សម្ដេច ហ៊ុន សែន តុលា​ការគួរ​តម្កល់ទុក​មិន​ចាត់ការ ព្រោះ​បច្ចុប្បន្ននេះ សហជីព​កំពុង​បំពេញការងារ​បាន​យ៉ាង​ល្អ ដោយ​ចេះ​ធ្វើការ​ជាមួយ​ថៅកែ​រោងចក្រ និង​កម្មករ ហើយ​កម្មករ និង​ថៅកែ​ក៏បាន​សហការ​ល្អ ជាមួយ​សហជីព​ផងដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ខេត្តតាកែវ នា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង និង​លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យមើល​ករណី​សហជីព​ទាំងនោះ ហើយ​ពិភាក្សា​ជាមួយ​តុលាការ ក្នុង​ការរក​ដំណោះស្រាយ​លើ​បណ្ដឹង​របស់​ពួកគេ​។​
 

Tag:
 ហ៊ុន សែន​
  យុត្តិធម៌​
  សហជីព​
© រក្សាសិទ្ធិដោយ thmeythmey.com