ជាតិ
ក្រួច​ជាង​២​តោន​ដែល​នាំ​មកពី​វៀតណាម ត្រូវ​សមត្ថកិច្ច​ដុត កម្ទេចចោល​
07, Nov 2018 , 11:30 am        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
ដោយ:
​ភ្នំពេញ​៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល បាន​ចាប់យក និង​ដុត​កម្ទេចចោល​សាច់សត្វ​ក្រួច​ជាង​២​តោន ដែល​នាំចូល​គ្មាន​ច្បាប់​ពី​ប្រទេស​វៀតណាម​។ នេះ​បើតាម​ព័ត៌មាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ​។​


 
​សាច់សត្វ​ក្រួច​ជាង​២​តោន​នេះ ត្រូវបាន​សមត្ថកិច្ច​ប​ង្រា្ក​ប​បាន នៅ​ថ្ងៃទី​៦ ទៀបភ្លឺ ខែតុលា នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ សាច់​ក្រួច​នេះ ត្រូវបាន​ដឹក​តាម​រថយន្ត​កូរ៉េ Hyundai មួយគ្រឿង ដែល​នាំចូល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម​។ 


 
​សមត្ថកិច្ច​បាន​ដុត​កម្ទេចចោល​សាច់​ក្រួច​ទាំងនេះ បន្ទាប់ពី​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ​សមត្ថកិច្ច​បាន​នាំខ្លួន និង​បន្ត​នីតិវិធី​ច្បាប់​ចំពោះ​អ្នកបើកបរ​រថយន្ត​មួយ​នាក់​៕ 

Tag:
 ក្រួច​
© រក្សាសិទ្ធិដោយ thmeythmey.com