ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើ​ជីវជាតិ​ពី​ចំណីអាហារ​ដើម្បី​ឲ្យ​របួស​ក្នុង​ខ្លួន​ឆាប់​ជា​
07, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
រាងកាយ​មនុស្ស​យើង​ត្រូវការ​វីតាមីន ប្រូតេអ៊ីន ជាតិ​រ៉ែ និង​ជីវជាតិ​សំខាន់​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ឲ្យ​របួស​ទាំងឡាយ​ជា​ទៅវិញ ដូច្នេះ​អាហារ​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​រឿងនេះ​។


ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​អំពី​ជីវជាតិ​ដែល​អាចជួយ​ឲ្យ​របួស​ឆាប់​ជា​៖
 
•​ ​ចូរ​ញ៉ាំ​កាឡូរី​ឲ្យ​គ្រប់គ្រាន់ និង​ប្រាកដថា អ្នក​ញ៉ាំ​មាន​តុល្យភាព​រវាង​ប្រូតេអ៊ីន បន្លែ​ផ្លែឈើ អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​គ្រាប់​ធញ្ញជាតិ​
•​ ​មិនត្រូវ​តម​ការ​ញ៉ាំ​ប្រូតេអ៊ីន​ទេ​។ ចូរ​ប្រាកដថា អ្នក​ញ៉ាំ​យ៉ាងហោចណាស់ ២០ ទៅ ៣០​ក្រាម​ប្រូតេអ៊ីន​ក្នុង​បាយ​មួយពេលៗ និង ១០ ទៅ ១៥​ក្រាម​ក្នុងពេល​ញ៉ាំ​អាហារសម្រន់​
•​ ​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​។ ចូរ​ជ្រើស​រើសយក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ទឹក តែ ទឹក​ផ្លែឈើ ១០០​ភាគរយ និង​ភេសជ្ជៈ​គ្មាន​ជាតិ​ផ្អែម​ផ្សេងៗ​ទៀត​
•​ ​ការគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បានល្អ នឹង​ជំរុញ​ឲ្យ​របួស​ឆាប់​ជា​ល្អ​។ គ្រូពេទ្យ​អាច​នឹង​ជួយ​អ្នក​ក្នុងការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com