ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹងអត់ថា ហេតុអ្វីត្រូវកម្តៅសាច់ដុំសិនមុនពេលហាត់ប្រាណ?
× ទោះបីជាអ្នកមិនមានពេលវេលាច្រើនដើម្បីហាត់ប្រាណក៏ដោយ ក៏អ្នកមិនគួរណាមិនបានកម្តៅសាច់ដុំដែរ។
ខាងក្រោមនេះគឺជាការពន្យល់ថាហេតុអ្វីបានជាការកម្តៅសាច់ដុំគឺជារឿងល្អដែលត្រូវធ្វើមុនពេលហាត់ប្រាណ៖
• បង្កើនសីតុណ្ហភាពរាងកាយដើម្បីជួយរាងកាយរំលាយជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព
• ជួយឲ្យសាច់ដុំកន្ត្រាក់កាន់តែខ្លាំង និងលឿនខណៈពេលដែលពង្រឹងដល់ភាពយឺតរបស់វា ដើម្បីបន្ថយការមានរបួសដល់សាច់ដុំ
• ជួយដឹកជញ្ជូនអុកស៊ីសែនទៅសាច់ដុំកាន់តែលឿនតាមរយៈបង្កើនចង្វាក់នៃការរំលាយអាហារ
• ពង្រឹងដល់ការគ្រប់គ្រងសាច់ដុំ និងការធ្វើចលនារបស់សន្លាក់រាងកាយ
• ជួយឲ្យអ្នករីករាយនឹងការហាត់ប្រាណកាន់តែយូរ តាមរយៈការបំបាត់ភាពប្រែប្រួលនៃការហាត់ប្រាណ ហើយក៏ទប់ស្កាត់ការបញ្ចេញសារធាតុឡាក់តិចអាស៊ីតប្រមូលផ្តុំក្នុងឈាមទៀត
• ពង្រឹងដល់ការផ្ចង់អារម្មណ៍ និងជួយឲ្យមានផ្លូវចិត្តល្អក្នុងការហាត់ប្រាណទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com