ជាតិ
លោក កង វណ្ណា​រ៉ូ ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកំពង់ស្ពឺ​
07, Nov 2018 , 1:26 pm        
រូបភាព
លោក កង វណ្ណារ៉ូ ក្លាយជាអភិបាល​រងខេត្តកំពង់ស្ពឺ
លោក កង វណ្ណារ៉ូ ក្លាយជាអភិបាល​រងខេត្តកំពង់ស្ពឺ
ដោយ: ថ្មីៗ
​លោក កង វណ្ណា​រ៉ូ វរមន្ត្រី​ថ្នាក់​លេខ​១ ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកំពង់ស្ពឺ​។ នេះ​បើតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​។​

 
​លោក កង វណ្ណា​រ៉ូ ដែល​កន្លងមក មាន​តំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ គឺជា​កូនប្រុស​របស់​អតីត​អភិបាលខេត្ត និង​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ​ផ្ទាល់​។ លោក កង ហ៊ាង ដែលជា​អតីត​អភិបាលរង​ខេត្តសៀមរាប​ផងដែរ​នោះ បានទទួល​មរណភាព​ក្នុង​អាយុ​៦៥​ឆ្នាំ ដោយ​រោគាពាធ កាលពី​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥៕

Tag:
 កង វណ្ណារ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com