ជាតិ
អ្នកមច្ឆជីវសាស្ត្រពីអាមេរិក យកកាម៉េរ៉ាបច្ចេកវិទ្យាថ្មីសម្រាប់ការស្រាវជ្រាវជលផល មកសាកល្បងក្នុងបឹងទន្លេសាប និងទន្លេសាប ទីតាំងធ្វើការសាកល្បងកាម៉េរ៉ា ក្បែរភ្នំនាងកង្រី ខេត្តកំពង់ឆ្នាំង។ រូបភាព៖ ឈុត ឈាណា / USAID Wonders of the Mekong។
× បឹងទន្លេសាប៖ លោក ដាណា លី មច្ឆជីវសាស្ត្រ មកពី ហ្វីសបាយអូ (FISHBIO) ដែលមានមូលដ្ឋាននៅខាងក្រៅទីក្រុងឈីកូ រដ្ឋកាលីហ្វ័រនីញ៉ា សហការជាមួយកម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) និង វិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល កាលពីថ្ងៃទី ២០ - ២១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ បាននាំយកកាម៉េរ៉ា អារីស សូណារ (ARIS SONAR) ដែលជាបច្ចេកវិទ្យាថ្មីសម្រាប់ការស្រាវជ្រាវជលផល មកធ្វើការសាកល្បងនៅក្នុងបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងតាមដងទន្លេសាប ក្នុងខេត្តកណ្តាលផងដែរ។
សូមទស្សនាវីដេអូក្លីបស្តីពីសកម្មភាពនៃការធ្វើការសាកល្បងកាម៉េរ៉ា ដែលបានរៀបរៀងឡើងដោយ លោក ឈុត ឈាណា នៃគម្រោងអច្ឆរិយភាពនៃទន្លសមេគង្គ ដូចតទៅ៖
ទីតាំងធ្វើការសាកល្បងកាម៉េរ៉ា តាមដងទន្លេសាប ក្នុងខេត្តខេត្តកណ្តាល។ រូបភាព៖ ឈុត ឈាណា / USAID Wonders of the Mekong។
© រក្សាសិទ្ធិដោយ thmeythmey.com