ជាតិ
ថ្ងៃនេះ​ជា​ខួប​លើក​ទី​១៥​នៃ​ការដាក់បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​
07, Nov 2018 , 2:09 pm        
រូបភាព
ការសម្តែងរបាំប្រពៃណី ជារៀងរាល់យប់ម៉ោង ៧-៨  នៅសារមន្ទីរជាតិកម្ពុជា
ការសម្តែងរបាំប្រពៃណី ជារៀងរាល់យប់ម៉ោង ៧-៨ នៅសារមន្ទីរជាតិកម្ពុជា
​ភ្នំពេញ​៖ ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ជា​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការដាក់បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ ដែល​អង្គការ​នេះ​បានសម្រេច​ដាក់បញ្ចូល​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។​

 
​គេ​មិនអាច​កំណត់ថា របាំ​ព្រះរាជ​ទ្រព្យ​កកើតឡើង​តាំងពី​សតវត្ស​រ៍ណា​ឱ្យ​ប្រាកដ​ឡើយ ប៉ុន្តែ​បើតាម​ការសិក្សា​ស្រាវជ្រាវ​ពី​សិលា​ចារិក និង​រូបចម្លាក់​បានឱ្យដឹងថា របាំ​ព្រះរាជ​ទ្រព្យ​កកើតឡើង​តាំងពី​រាប់ពាន់​ឆ្នាំមុន​មកម្ល៉េះ​។ បណ្ឌិត​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សិល្បៈ លោកស្រី កែវ ណា​រុំ ។​
 
​លោកស្រី កែវ ណា​រុំ ធ្លាប់មាន​ប្រសាសន៍ថា គេ​បាន​រកឃើញ​ភស្ដុតាង​រូបចម្លាក់​ស្រី​របាំ និង​ហនុមាន ធ្វើ​ពី​ដី​ដុត​ផលិត​នៅ​សតវត្សរ៍​ទី​២​។ គេ​អាច​សន្និដ្ឋានបានថា របាំ​ព្រះរាជ​ទ្រព្យ​ចាប់​ពន្លក​តាំងពី​សតវត្សរ៍​ទី​១  ក្នុង​រជ្ជកាល​ព្រះបាទ កៅ​ឌិ​ញ្ញ ក្នុងនាម​ជា​របាំ​ថ្វាយ​អាទិទេព​។ បើតាម​សិលា​ចារិក​នៅ​សតវត្សរ៍​ទី​៦ ក៏បាន​ចារ​រួចហើយ​ដែរ ស្ដីពី​របាំ​ដែល​គេ​រាំ​ថ្វាយ​អាទិទេព​៕
 
 

Tag:
 របាំ​ព្រះរាជ​ទ្រព្យ​
  សិល្បៈ​
  បេតិកភណ្ឌ​អរូបី​
  អង្គការ​យូណេស្កូ​
© រក្សាសិទ្ធិដោយ thmeythmey.com