អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា​ថ្មីៗ​របស់​រថយន្ត​ដែល​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​
07, Nov 2018 , 2:32 pm        
រូបភាព
ដោយ:
​គ្រោះថ្នាក់​ចរាចរណ៍​ជា​បញ្ហា​ដែល​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​មាននៅ​ទូទាំង​ពិភពលោក​។ នៅក្នុង​នោះដែរ ក្រៅពី​ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​និង​ការអប់រំ​បន្ថែម​អំពី​ការគោរព​ច្បាប់​ចរាចរណ៍ វិស័យ​ឧស្សាហកម្ម​រថយន្ត​ក៍បាន​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មួយផ្នែកធំ​ដែរ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​វិស័យ​ឧស្សាហកម្ម​រថយន្ត​គឺជា​ផ្នែក​មួយ​នៃ​វិស័យ​ឈានមុខ​គេ​ដែលមាន​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស​។

ដើម្បី​ធ្វើឱ្យ​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​គ្រប់រូប ក្រុមហ៊ុន​ផលិត​រថយន្ត​ទូទាំង​ពិភពលោក​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយផ្នែកធំ​។ បច្ចេកវិទ្យា​ទាំងនោះ​មិន​ត្រឹមតែ​ផ្ដល់​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​ប៉ុណ្ណោះ​ទេ វា​អាច​ផ្ដល់​សុវត្ថិភាព​ដល់​អ្នកដំណើ​រទាំង​អស់​ក្នុង​រថយន្ត​ផងដែរ​។ ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​បង្កើតឡើង​ចុងក្រោយ​នេះ​គឺ​ខុសពី​ប្រព័ន្ធ​សុវត្ថិភាព​ដែលមាន​បំពាក់​នៅលើ​រថយន្ត​កន្លងមក ព្រោះ​វា​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៅពេល​រថយន្ត​ប៉ះ​ឬ​បុក​នោះទេ បច្ចេកវិទ្យា​ចុងក្រោយ​នេះ​អាច​កាត់បន្ថយ និង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​នឹង​កើតមាន​នៅពេល​បើកបរ​តែម្ដង ។ 
 
​ជាក់ស្ដែង​សម្រាប់​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​កម្ពុជា យើង​សូម​លើកយក​នូវ​រថយន្ត Pick-up មួយ​ប្រភេទ​នោះ​គឺ Ford Ranger ស៊េរី​ថ្មី 2019 ដែលជា​រថយន្ត​ម៉ូ​ដែល​ថ្មី​របស់ Ford ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទាំងអស់នេះ ព្រមទាំង​បានធ្វើការ​អភិវឌ្ឍន៍​នូ​វប្រ​សុវត្ថិភាព​មួយចំនួន​ដែល​ជួយ​ដល់​ការបើកបរ​និង​សុវត្ថិ​ភា​លើ​ដងផ្លូវ​។ ប្រព័ន្ធ​សុវត្ថិភាព​ទាំងនោះ​រួមមាន ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Sport Information System) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ (Collusion Warning) និង​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​និង​រំលឹក​ឲ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane Keeping System) ប្រព័ន្ធ​កំណត់​ល្បឿន និង​អាច​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាងមុខ (Adaptive Cruise Control) និង​ប្រព័ន្ធ​រំលឹក​អ្នកបើកបរ​នៅពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert) ជាដើម​។ 
 
​ក៏​ប៉​ន្តែ​សម្រាប់​រថយន្ត Ford Ranger 2019 វិញ អ្វីដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់តែ​ពិសេស​ជាង​ម៉ូ​ដែល​មុនៗ​ទៅទៀត គឺ​វា​បាន​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ប្រភេទ​ទៀត​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន Ford បច្ចេកវិទ្យា​នេះ​អាចជួយ​ឲ្យ​ការបើកបរ​របស់​អ្នក​កាន់​តែមាន​ទំនុកចិត្ត​និង​មាន​សុវត្ថិភាព​ជាង​មុន​ទៀត​នោះ​គឺ ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ការពារ​ការប៉ះទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាងមុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូចជា​រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាងមុខ បន្ទាប់មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ​នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹងធ្វើ​ការចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ​។​


 
 
​បច្ចេកវិទ្យា​នេះ​ជួយ​បញ្ចៀស​ការបុក​ឬ​ប៉ះ និង​ក្នុងករណី​ផ្សេងទៀត​អាចជួយ​កាត់បន្ថយ​ការប៉ះទង្គិច​ផ្នែក​ខាងមុខ​និង​ខាងក្រោយ​បាន​មួយចំនួនធំ ក៏ដូចជា​ប្រាប់​អ្នកបើកបរ​នៅពេល​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ និង​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ​ផងដែរ​។ 


 
​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន Ford នេះ អ្នក​អាច​បើកបរ​ប្រកប​ដោយមាន​ទំនុកចិត្ត និង​មាន​ភាពរលូន​គ្រប់ពេលវេលា​។ ក្រៅពីនេះ ដើម្បី​ការពារ​និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ការគោរព​ក៏ដូចជា​ការយល់​ច្បា​ស់អំ​ពី​ច្បាប់​ចរាចរណ៍​គឺជា​ប្រការ​សំខាន់បំផុត​ដែល​អ្នកបើកបរ​គ្រប់រូប​ត្រូវតែ​ធ្វើ​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com