ជាតិ
ដើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ​បទពិសោធន៍​ថ្មី​សម្រាប់​ភ្ញៀវទេសចរ​
07, Nov 2018 , 8:19 pm        
រូបភាព
​សៀមរាប​៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បានរៀបចំ​កម្មវិធី​ដើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ បំណង​ដើម្បី​ផ្សព្វផ្សាយ​កញ្ចប់​ទេសចរ​ណ៍​ថ្មី​ដល់​ភ្ញៀវទេសចរ​។ អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ប្រាប់ថា ពួកគេ​ទទួលបាន​បទពិសោធន៍​ថ្មី​ជាច្រើន​ក្នុង​ការដើរ​កម្សាន្ត​ក្នុងព្រៃ​នេះ ដូចជា​បង្កើត​មិត្តភាព​ថ្មី ឃើញ​ទេសភាព​ដើមឈើ​តូចធំ​ជាច្រើន​ក្នុង​ឧទ្យាន​អង្គរ សាមគ្គីភាព ក៏ដូចជា​បានរួម​ចំណែក​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ផងដែរ​។​

 
​កម្មវិធី​ដើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ​លើក​ទី​១ ត្រូវបាន​រៀបចំ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា ដោយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។ អ្នកចូលរួម​ដែលមាន​ជាង​៣០០​នាក់ បានចាប់ផ្តើម​ដើរ​ក្នុងព្រៃ​ពី​ប្រាសាទព្រះខ័ន ដល់​ស្ថានីយ៍​បណ្ដុះ​កូនឈើ ស្ពាន​អង្គរ ដែល​សរុប​ចម្ងាយ​ផ្លូវ​ចំនួន​១២ គីឡូម៉ែត្រ​៕
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ នៃ​កម្មវិធី​ដើរ​កម្សាន្ត​ក្នុង​ព្រៃឈើ​ឧទ្យាន​អង្គរ​លើក​ទី​១ ដែល​រៀបចំឡើង​ដោយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​

























© រក្សាសិទ្ធិដោយ thmeythmey.com