កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជា​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ១៣-០ មុន​ត្រឡប់មកផ្ទះ​វិញ
07, Nov 2018 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ហ្វូ​ត​សាល​ជម្រើសជាតិ​កម្ពុជា​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ ជាមួយនឹង​លទ្ធផល​ដ៏​ខកចិត្ត​ក្នុង​ព្រឹត្តិការណ៍ AFF Futsal Championship ឆ្នាំ​២០១៨ នៅ​ទីលាន GOR UNY ក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី​។ សម្រាប់​ការ​ប្រក​យ​ត​ចុងក្រោយ​ក្នុង​ពូ​ល A កម្ពុជា បាន​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ១៣-០ ។​

 
​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ប្រចាំ​តំបន់​កាលពី​ឆ្នាំ​២០១០ នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៧​គ្រាប់​នៅ​តង់​ទីមួយ ហើយ​បន្ថែម​៦​គ្រាប់​ទៀត​នៅក្នុង​តង់​ទី​ពីរ ដែល​នាំ​ឲ្យ​ពួកគេ​ទទួលបាន​លេខ​២​ក្នុង​ពូ​ល​។​
 
​ឥណ្ឌូណេស៊ី ចាប់ដៃ​ជាមួយ​ម៉ាឡេស៊ី ដែល​ឈ្នះ​ទាំងបី​ប្រកួត ក្នុង​ការឡើង​ទៅកាន់​វ​គ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ត្រូវ​ហាលអាវ​។​
 
​ក្នុងការ​ប្រកួត​៣​លើក​ក្នុង​ពូ​ល កម្ពុជា ចាញ់​ម៉ាឡេស៊ី ១០-០ ចាញ់​មី​យ៉ាន់​ម៉ា ១១-២ និង​ចាញ់​ឥណ្ឌូណេស៊ី ១៣-០ ៕

Tag:
 AFF Futsal
© រក្សាសិទ្ធិដោយ thmeythmey.com