ជាតិ
ចំណីអាហារ​នាំចូល​ដោយ​មិន​ឆ្លងកាត់​កាំកុងត្រូល មាន​សុវត្ថិភាព​ទាប​ជាង ចំណីអាហារ​ផលិត​ក្នុងស្រុក
07, Nov 2018 , 3:57 pm        
រូបភាព
លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា
លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា
​ភ្នំពេញ​៖ ចំណីអាហារ​នាំចូល​មួយចំនួន​នៅ​កម្ពុជា ដែល​មិនបាន​ឆ្លង​ការត្រួតពិនិត្យ​ពី​កាំកុងត្រូល មាន​សុវត្ថិភាព​ទាប​ជាង​ចំណីអាហារ​ផលិត ក្នុងស្រុក​។ នេះ​ជា​ការលើក​របស់លោក លី ទីន អនុប្រធាននាយកដ្ឋាន​វិញ្ញាបនបត្រ​កម្ម នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​។

 
​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន ក្នុង​វេទិកា​លើកកម្ពស់​ការយល់ដឹង​ពី​សុវត្ថិភាព​ចំណីអាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ថ្ងៃទី​៦ វិច្ឆិកា លោក លី ទីន បាន​និយាយ​ដូច្នេះ « ចំពោះ​ចំណីអាហារ​នាំចូល និង​ការផលិត​ក្នុងស្រុក ខ្ញុំ​គិតថា​ចំណីអាហារ​ផលិត​ក្នុងស្រុក ប្រហែល​មានការ​ត្រួតពិនិត្យ បាន​ម៉ត់ចត់​ជាង ចំណីអាហារ​នាំចូល​។ មូលហេតុ ដែល​ខ្ញុំ​លើក​ដូចនេះ ព្រោះ​មាន​ផលិតផល​នាំចូល​មួយចំនួន នៅលើ​សំបក​កេស មាន​ដាក់​សញ្ញា​សម្គាល់​តែ​ការ​សម្រាប់​នាំចេញ (For Export Only) មានន័យថា​ឈ្មួញ​ក្នុងស្រុក បាន​ទៅ​បញ្ជា​ក្រុមហ៊ុន​ផលិត​នៅក្រៅ​បរទេស ឲ្យ​ផលិត​ផលិតផល​ក្នុង​កម្រិតស្តង់ដារ​ទាប​មួយ ឬ​គ្មាន​ស្តង់ដារ ដែល​អាច​យក​លក់​ធូរ​ថ្លៃ ជាង​ចំណីអាហារ​ផលិត​ក្នុងស្រុក ដើម្បី​ប្រកួតប្រជែង​គ្នា​»​។​
 
​សូម​ស្តាប់​សម្តី​របស់លោក លី ទីន អនុប្រធាននាយកដ្ឋាន​វិញ្ញាបនបត្រ​កម្ម នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ថ្ងៃទី​៦ វិច្ឆិកា​៖



 
​សូម​រម្លឹកថា រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដកហូត​ទំនិញ​ខូចគុណភាព​ទូទាំងប្រទេស បាន​ជាង​៥២​តោន​។ ទំនិញ​ខូចគុណភាព​ទាំងនោះ ភាគច្រើន​ហួស​កាល​បរិ​ច្ឆ​ទ​ប្រើប្រាស់ ហើយ​មាន​សារធាតុ​គីមី​៕

Tag:
 ​ចំណីអាហារ​
 ​សុវត្ថិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com