កីឡាអន្តរជាតិ
អន្តរជាតិ
មុន​ប៉ះគ្នា​យប់​នេះ Mourinho លើកឡើង​ពី​លទ្ធភាព Juventus ក្នុងការ​ឈ្នះ​ពាន UCL
07, Nov 2018 , 5:47 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United បាន​សរសើរ Juventus ថា​ជា​ក្រុម​មួយ​ដែលមាន​ភាគរយ​ច្រើន​ដើម្បី​ឈ្នះ​ពានរង្វាន់ UEFA Champions League រដូវ​កាល​នេះ​។ Mourinho លើកឡើង​ដូច្នេះ​មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​នៅ​ទឹកដី​អ៊ីតាលី​នា​ការប្រកួត​ពាន​លំដាប់​កំពូល​អឺរ៉ុប​នៅ​រាត្រី​ថ្ងៃទី​៧ ខែវិច្ឆិកា វេលា​ម៉ោង ៣:០០​នាទី ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។​

 
​ម្ចាស់​ជើងឯក​៣​សម័យ Man United ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល H ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​លើក​មាន​៤​ពិន្ទុ តាម​ពីក្រោយ Juventus ឈរ​កំពូល​តារាង​មាន​៩​ពិន្ទុ និង​ជា​ក្រុម​ដែល​រំពឹង​ខ្ពស់​ដើម្បី​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ និយាយថា​ក្រុម​របស់លោក​នឹងមិន​ធ្វេសប្រហែស​សម្រាប់​ជំនួប Manchester derby ទល់នឹង​ក្រុម Manchester City ក្នុង​ក្របខណ្ឌ Premier League នៅ​ចុង​សប្តាហ៍​នេះឡើយ ប៉ុន្តែ​បានដាក់​គោលដៅ​យកឈ្នះ​ក្នុងជំនួប​សំខាន់​២​ប្រកួត​ចុងក្រោយ​នៅ​វគ្គ​សន្សំ​ពិន្ទុ ពេល​ប៉ះ Young Boys និង Valencia វិញ​។ ការលើកឡើង​បែបនេះ មានន័យថា​លោក Mourinho មិន​ផ្តោត​សំខាន់​ក្នុងជំនួប​ទល់នឹង​សេះបង្កង់​នៅ​យប់​នេះឡើយ ដោយ​យល់ថា Man Utd ពិបាក​នឹង​យកឈ្នះ​លើ​ក្រុម​ពី​អ៊ីតាលី​នេះ​។​
 
«​វា​ជាការ​ប្រកួត​ដ៏​ធំ​មួយ​ដែល​ត្រូវ​លេង​នៅ​យប់​នេះ ពួកគេ (Juventus) សង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ការប្រកួត​នេះ​។ ហើយ​នេះ​វា​គ្រប់​គ្រាប់​សម្រាប់​យើង​ត្រូវ​គិត​នៅ​ការប្រកួត​បន្ទាប់​វិញ​។ អ្នកចាត់ការ​វ័យ​៥៦​ឆ្នាំ​និយាយ​ដូច្នេះ​។​
 
Special One បន្ថែមថា​លោក​មិន​ខ្វល់​ពី​ការប្រកួត​ជាមួយ Juventus ឡើយ ព្រោះ​វា​មិនមែនជា​ការប្រកួត​សំខាន់​សម្រាប់​ក្រុម​របស់លោក​នោះឡើយ​។ ប៉ុន្តែ​ការប្រកួត​២​លើកចុងក្រោយ​ទល់នឹង Young Boys និង Valencia ដើម្បី​នាំ Man Utd ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ពូ​ល H ឯណោះ​ទេ ទើប​ជាការ​ប្រកួត​ដ៏​តានតឹង​បំផុត​។​
 
៣​ប្រកួត​នៅ Champions League កន្លងមក ក្រុម​របស់លោក Mourinho ចាញ់​ក្រុម​របស់លោក Massimiliano Allegri នៅ​ទឹកដី Old Trafford ក្នុង​លទ្ធផល ១-០ ស្មើ​ជាមួយ Valencia ០-០ និង​ឈ្នះ​ក្នុង​ដី Youngs Boy ៣-០៕
 
​សម្រាប់​ជំនួប​គូ​ដទៃទៀត​នៅ​យប់​នេះ​រួមមាន​៖
- Group E 
FC Bayern München Vs AEK Athens
Benfica Vs Ajax
- Group F 
Lyon Vs Hoffenheim
Manchester City Vs Shakhtar Donetsk
- Group G
CSKA Moscow Vs Roma
Viktoria Plzen Vs Real Madrid
- Group H 
Valencia Vs Young Boys
Juventus Vs Manchester United

Tag:
 បាល់ទាត់​
  Jose Mourinho
  UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com