ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការលេងឆាតមុនពេលចូលគេងអាចជួយឲ្យគេងលក់ស្រួលបាន
× ការនិយាយសន្ទនាគ្នាតិចតួចនៅម៉ោងគេងអាចគ្រាន់តែជាអ្វីដែលគូរសង្សារជាច្រើនត្រូវការដើម្បីជួបគ្នា និងមានពេលវេលាស្ងៀមស្ងាត់ខ្លះនៅជាមួយគ្នាដែរ ប៉ុន្តែចូរប្រាកដថា វានឹងមិនរំខានដល់ការគេងឡើយ។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការលេងឆាតមុនពេលគេង៖
• ចូរចៀសវាងបច្ចេកវិទ្យាទាំងអស់រួមទាំង ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ និងថាប្លេតនៅក្នុងបន្ទប់គេង។ វាអាចធ្វើឲ្យអ្នកមិនងងុយគេង ហើយក៏មិនអាចប្រើពេលវេលាដ៏មានតម្លៃនេះនៅជាមួយគ្នាបានដែរ
• ចូរនិយាយអំពីរឿងដែលអ្នកឆ្លងកាត់ពេញមួយថ្ងៃ ឬប្រធានបទគួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀត។ ចូរចៀសវាងការសន្ទនាដែលស៊ីអារម្មណ៍ ព្រោះវានឹងធ្វើឲ្យអ្នកគេងមិនលក់បាន
• ចូរពន្យាពេលការមិនយល់ព្រមរហូតដល់ថ្ងៃបន្ទាប់បើសិនជាអ្នកចាប់ផ្តើមឈ្លោះគ្នារឿងអ្វីមួយហើយ។ វាមិនមែនជារឿងល្អឡើយក្នុងការពិភាក្សាគ្នានៅពេលអស់កម្លាំង ដូច្នេះចូរយល់ស្របទៅលើអ្វីៗដែលលើកឡើងវិញល្អជាង
• កុំបារម្ភថា អ្នកមិនមានអារម្មណ៍ចង់និយាយអី។ ពេលខ្លះ គ្រាន់តែគេងដោយស្ងៀមស្ងាត់នៅជិតគ្នា និងថ្នាក់ថ្នមគ្នា ក៏អាចផ្តល់នូវអារម្មណ៍មានសុវត្ថិភាពដែលអ្នកត្រូវការក្នុងការគេងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com