ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​ក្តាប់បាន​បៀរ​៣​សន្លឹក​នេះ គ្រួសារ និង​លុយ​មិន​ខ្វះ​ទេ​
09, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោម​នេះ health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​បៀរ​ដែល​នារី​គួរតែមាន​ក្នុង​ដៃ ដើម្បី​អាច​រកឃើញ​អនាគត​ដ៏​ភ្លឺស្វាង​។

 


តើ​មាន​អ្វី​ខ្លះទៅ​?

1.​ ​សន្លឹក​ទី​១ អ្នក​គួរតែមាន​គោលដៅ​ដែលជា​របស់ខ្លួន​ឲ្យ​បាន​ច្បាស់ ដោយមាន​គោលដៅ​ក្នុង​ជីវិត រៀប​ផែនការ​ឲ្យ​បានល្អ​។ ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​អ្នករក​មុខរបរ​ដែល​ត្រូវ ថែមទាំង​អាច​រកឃើញ​ស្វាមី​ដែល​ល្អ​ទៀតផង​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រស់នៅ​យ៉ាង​មាន​សុភមង្គល​។​
2.​ ​សន្លឹក​ទី​២ គឺ​មិត្តភក្តិ ដោយ​អ្នក​គួរតែ​រៀបអាន​មិត្តភក្តិ​ឲ្យ​បាន​ច្រើន ទើប​អ្នកមាន​ផ្លូវ​ដើរ​។ នៅពេលដែល​អ្នក​ជួបនឹង​បញ្ហា មិត្ត​អ្នក​ទាំងនោះ នឹង​អាចជួយ​អ្នក​បាន​។ ដូចនេះ អ្នក​គួរតែ​ចេះ​ថែរក្សា​មិត្តភាព​ឲ្យ​បានល្អ ទើប​អាច​រកឃើញ​ផ្លូវ​ដែល​សម្បូរ​ទៅដោយ​ទ្រព្យ​។​
3.​ ​សន្លឹក​ចុងក្រោយ គឺ​អ្នក​គួរតែ​រក្សា​ចរិត និង​អាកប្បកិរិយា​ឲ្យ​បានល្អ ដោយ​ចេះ​គោរព​អ្នកដទៃ មិន​មើលងាយ​អ្នកដទៃ ទើប​អាចធ្វើ​ឲ្យ​អ្នក​ក្លាយជា​ទីស្រឡាញ់​របស់​អ្នក​ទាំងនោះ​។ ដូចនេះ មិន​ថា​អ្នក​លំបាក​បែបណា​ទេ អ្នក​សុទ្ធតែ​អាច​ឆ្លង​ផុត​ទាំងអស់ ដោយសារតែ​ចរិតល្អ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com