ជាតិ
សិស្ស​និទ្ទេស A ទទួលបាន​ថវិកា​២​លាន​រៀល ,Ipad មួយគ្រឿង និង​ប្រាក់​ស្លឹង​ខ្មែរ​មួយគ្រឿង​
08, Nov 2018 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៤០៨​នាក់ ទទួលបាន​ថវិកា​២​លាន​រៀល​ក្នុង​ម្នាក់ រួមជាមួយ​IPad ១​គ្រឿង និង ប្រាក់​ប្រវត្តិសាស្ត្រ​កាក់​ស្លឹង​ខ្មែរ ១​គ្រឿង ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រៅពី​រង្វាន់​ទាំងនេះ សិស្ស​ទាំងនោះ ក៏​ទទួលបាន​សៀវភៅ​កំណាព្យ​អប់រំ ២​ក្បាល​ផងដែរ​។​

 
​ចំណែក​លោកគ្រូ​-​អ្នកគ្រូ ចំនួន​១៧១​នាក់ ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពីស​ម្ដេច ហ៊ុន សែន ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់​១​លាន​រៀល និង​ប្រាក់​ស្លឹង​ខ្មែរ ១​គ្រឿង និង​សៀវភៅ​កំណាព្យ​អប់រំ​២​ក្បាល ។ ប្រមុខ​រដ្ឋាភិបាល ផ្ដល់​ថវិកា​ដល់​សាលារៀន ចំនួន​៣​លាន​រៀល​។ 


 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A នៅ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ​-​អ្នកគ្រូ បន្ត​យកចិត្តទុកដាក់​ខិតខំ​អប់រំ​dl​សិស្សានុសិស្ស ឲ្យ​ទទួលបាន​ចំណេះដឹង​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ជា​ធនធាន​របស់​ប្រទេសជាតិ​៕










Tag:
 ​ហ៊ុន សែន​
  និទ្ទេស A
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com