ជប៉ុន​ផ្តល់​ថវិកា​ជាង ៦៨ ម៉ឺន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​អប់រំ​នៅ​កម្ពុជា​
ជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង ៦៨ ម៉ឺន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​អប់រំ​នៅ​កម្ពុជា​
08, Nov 2018 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតជប៉ុន
រូបពីហ្វេសប៊ុកស្ថានទូតជប៉ុន
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង​៦០​ម៉ឺន​ដុល្លារ សម្រាប់​ការអភិវឌ្ឍន៍​លើ​វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ​ដល់​កម្ពុជា​។ គម្រោង​ជំនួយឥតសំណង «​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​» នឹង​ផ្ដល់​ឲ្យ​មន្ទីរ​ខេត្ត​ចំនួន​៥ និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​២​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​

 
​ថវិកា​៦៨៣,២៥៤ ដុល្លារ​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ឲ្យ​មន្ទី​ខេត្តព្រះវិហារ​, រតនគីរី​, ក្រចេះ​, ប៉ៃលិន​, បន្ទាយមានជ័យ រួមទាំង​អង្គការ​សុខភាព​ត្រចៀក​កម្ពុជា និង​អង្គការ​មូលនិធិ​ខ្មែរ​ជំនួយ​ការសិក្សា​។ 
 
​ស្ថានទូត​ជប៉ុន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ផ្តល់ជូន ១៧៥,២៥០ ដុល្លារ​អាមេរិក​ដល់​ម​ន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។ ផ្តល់ជូន ៧៩,០៨៤ ដុល្លារ​អាមេរិក​ដល់​អ​ង្គ​ការ​សុខភាព​ត្រចៀក​កម្ពុជា​។ ផ្តល់ជូន ៨៨,៦៣៤ ដុល្លារ​អាមេរិក​ដល់​ម​ន្ទីរ​អប់រំ យុវជន​និង​កីឡា ខេត្ត​រតនគីរី​។ ផ្តល់ជូន ៨៥,៣០០ ដុល្លារ​អាមេរិក​ដល់​ម​ន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តក្រចេះ​។ ផ្តល់ជូន ៧៧,១៦៦ ដុល្លារ​អាមេរិក​ដល់​អ​ង្គ​ការ​មូលនិធិ​ខ្មែរ​ជំនួយការ​សិក្សា​។ ផ្តល់ជូន ៨៩,២៨៥ ដុល្លារ​អាមេរិក​ដល់​ម​ន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន​។ ផ្តល់ជូន ៨៨,៥៣៥ ដុល្លារ​អាមេរិក​ដល់​ម​ន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​»​។​
 
​យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន បង្ហាញថា ចាប់ពី​ឆ្នាំ​២០១២ ដល់ ២០១៦ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ចំនួន ១,៩៧២​រយ​លាន​យ៉េន (​ប្រហែល​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​) ប្រាក់កម្ចី ១,១៦៨​រយ​លាន​យ៉េន (​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ជំនួយ​បច្ចេកទេស​ចំនួន ៨៧០​រយ​លាន​យ៉េន (​ជាង​៧៦៤​លាន​ដុល្លារ​)​ដល់​ប្រទេស​កម្ពុជា​៕
 

Tag:
 ជប៉ុន​
  ជំនួយឥតសំណង​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 71011 [1] => 9 [2] => ជប៉ុន​ផ្តល់​ថវិកា​ជាង ៦៨ ម៉ឺន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​អប់រំ​នៅ​កម្ពុជា​ [3] => content [4] => [5] => ជប៉ុន​, ជំនួយឥតសំណង​ [6] => 134 [7] => 0 [8] => )