ONE Championship
កីឡាជាតិ
ជាតិ
ហេតុផល​៣​យ៉ាង​ដែល​អ្នកគាំទ្រ​កម្ពុជា​ត្រូវ​តាមដាន​ព្រឹត្តិការណ៍ ONE: HEART OF THE LION
09, Nov 2018 , 8:39 am        
រូបភាព
ដោយ៖ Matias Andres
 
​ថ្ងៃ​សុក្រ ទី​៩ ខែវិច្ឆិកា​នេះ ដែល​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ កីឡាករ​កម្ពុជា​នឹងមាន​វត្តមាន​លើស​ង្វៀន​ក្បាច់គុន​ពិភពលោក​សម្រាប់​ព្រឹត្តិការណ៍ ONE: HEART OF THE LION នៅ​កីឡដ្ឋាន​ក្នុងប្រទេស​សិង្ហ​បុរី​។​

 
​ជើង​ខ្លាំង​កំពូលៗ​ពី​ទូទាំង​ពិភពលោក​ចំនួន ១៤​គូ នឹង​បញ្ចេញ​សមត្ថភាព​តំណាង​ឲ្យ​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​ដើម្បី​ដណ្តើមយក​ខ្សែក្រវាត់ Bantamweight World Unification Championship​។​
 
​ខាងក្រោម​ជាហេតុ​ផល​បីយ៉ាង​ដែល​កម្ពុជា​ត្រូវ​តាមដាន​ថ្ងៃ​សុក្រ​នេះ​៖
​មាស ម៉ើ នឹង​លើក​ទង់ជាតិ​កម្ពុជា​
 
​មាស ម៉ើ ជើងឯក​ក្នុង​កម្មវិធី Khmer Warrior Challenge រដូវ​កាល​ទី​២ នឹង​ឡើង​សង្វៀន​តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជើង​ខ្លាំង​មកពី​ខេត្ដ​កំពង់ធំ ត្រូវ​ចូល​វៃ​ក្នុង​ទ្រុង ប្រភេទ​ទម្ងន់​ស្រាល​ជាមួយ​កីឡា​ករពីរ​សាសន៍ Anthony Engelen​។​


 
​អ្នកលេង​យូ​ដូ​កម្ពុជា​រូបនេះ បានចាប់ផ្តើម​អាជីព​របស់គាត់​ដោយ​ទទួល​ជ័យជម្នះ​លើស​ង្វៀន​ប្រយុទ្ធ ៥ ដង​ជាប់ៗ​គ្នា ប៉ុន្តែ​អំឡុង​ឆ្នាំ ២០១៨ នេះ​គាត់​ដូចជា​តឹងតែង​បន្តិច​។ ប្រសិនបើ​គាត់​អាច​យកឈ្នះ​លើ​អតីត​ជើងឯក​ទម្ងន់​ស្រាល Engelen បាន​នោះ គាត់​នឹង​អាច​ស្តារ​កេរ្តិ៍ឈ្មោះ​មកវិញ​ជាមិនខាន​។ គាត់​ធ្លាប់បាន​ផ្តួល​គូរ​ប្រកួត ៩​ដង ក្នុងការ​ប្រកួត ១១​ដង​រួចមកហើយ​នោះ នឹង​អង្រួន​ចក្ខុ​អ្នកទស្សនា​ក៏ដូចជា​ជនរួមជាតិ​ឲ្យ​ហ៊ោកញ្ជ្រាវ​ពេញ​ឆាក​។​
 
​វត្តមាន​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ជាច្រើន​បង្ហាញមុខ​
 
​កន្លងមក ចាន់ រតនា ត្រៀម​ចូល​ប្រកួត​ក្នុង​ទ្រុង​វិញ​សម្រាប់​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ការប្រកួត​របស់គាត់​ត្រូវបាន​លុបចោល​តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ​ប៉ុណ្ណោះ​។​
 
​អ្នកគាំទ្រ​នឹងមិន​ខកបំណង​ទេ ពីព្រោះ ONE ទើប​ប្រកាសថា​អ្នក​ប្រដាល់​ជើង​ខ្លាំង Demetrious
Johnson និង Eddie Alvarez  ដែល​ទើប​ចុះ​កុងត្រា​ជាមួយ​ONE Championship ថ្មីៗ​នេះ នឹង​បង្ហាញមុខ​ធ្វើ​ស​ន្និសិទ​កាសែត​ជា​ផ្លូវការ​។ អតីត​ម្ចាស់​ជើងឯក UFC​ទាំងពីរ នឹង​ឡើង​ប្រកួត​គ្នា​ប្រភេទ​ទម្ងន់​ស្រាល​ជាងគេ​របស់ ONE Championship​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ប៉ះ​ជាមួយ​ម្ចាស់​ក្រវាត់​ពិភពលោក​
 
​គូរ​ប្រកួត​សំខាន់​ប្រចាំ​កម្មវិធី គឺ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Bibiano Fernandes នឹង​ឡើង​អង្រួន​សង្វៀន​ម្តងទៀត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​(​បណ្តោះអាសន្ន​) Kevin Belingon​។ រយៈពេល ៨​ឆ្នាំនេះ Fernandes ទទួលបាន​ឈ្នះ ១៤​លើក​ផ្ទួនៗ​គ្នា​មិនទាន់​ចាញ់​សូម្បី​តែម្តង រាប់បញ្ចូល​ទាំង​ការប្រយុទ្ធ​ជាមួយ Kevin កាលពី​ខែមករា ឆ្នាំ​២០១៦ ធ្វើឱ្យ​គាត់​ក្លាយជា​អ្នកលេង​ក្បាច់គុន​ដ៏​ល្បី​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ONE​។​
 
​ជើង​ខ្លាំង​ដែល​អាច​ផ្តួល​គូប្រកួត​ឲ្យ​ក​ក្រើន​សង្វៀន នឹង​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Bantamweight World Championship៕
 

© រក្សាសិទ្ធិដោយ thmeythmey.com