ជាតិ
Google អបអរខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យកម្ពុជា
× តាមរយៈកម្មវិធី doodle របស់ខ្លួន ក្រុមហ៊ុន Google ចូលរួមអបអរខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យកម្ពុជា។ ជាមួយនឹងការអបអរឯករាជ្យដែលកម្ពុជាទទួលបានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រុមហ៊ុន Google បានរចនារូបយ៉ាងស្អាតដែលមានវិមានឯករាជ្យនៅចំកណ្តាល។
ពេលចុចទៅលើផ្ទាំងនៃកម្មវិធី Doodle នោះ យើងនឹងឃើញព័ត៌មាននានាទាក់ទងនឹងបុណ្យឯករាជ្យជាតិកម្ពុជា (Cambodia Independence Day)។ ជាមួយគ្នានេះ យើងក៏អាចចែករំលែកទាក់ទងទិវាបុណ្យឯករាជ្យជាតិនេះ ចេញពី Doodle ទៅកាន់ Google+, Facebook, Twitter និង Email ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com