ជាតិ
ព្រះមហាក្សត្រ
ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ព្រះមហាក្សត្រ អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់ទិសទី រួមគ្នា​ជា​ធ្លុង​មួយ​
09, Nov 2018 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​ឆ្នាំ​។ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ធ្វើជា​ព្រះរាជ​អធិបតេយ្យ ក្នុង​ពិធី​ដុត​ទានជ័យ នៅ​វិមានឯករាជ្យ ធ្វើ​ដើម្បី​អបអរសាទរ​បុណ្យជាតិ​ដ៏​សំខាន់​មួយ​នេះ​។

 
 
​បន្ទាប់មក​ព្រះមហាក្សត្រ ក៏​យាង​ទៅកាន់​ប្រាសាទ​ច័ន្ទ​ឆាយា​។ ប្រថាប់​លើ​ប្រាសាទ​ព្រះ​ឆាយា​ល័​ក្ខ ព្រះអង្គ បាន​មាន​ព្រះរាជឱង្ការ ទៅកាន់​ថ្នាក់ដឹកនាំ​កំពូលៗ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការ យ៉ាង​ដូច្នេះ​ថា​៖«​នៅក្នុង​ឱកាស​នេះ ខ្ញុំ​សូវ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ស្ថិតក្រោម​ដំបូង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួម​ការពារ​និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​»៕ 

សូមស្តាប់ព្រះបន្ទូលរបស់ព្រះមហាក្សត្រ ក្នុងពិធីរម្លឹកខួបលើកទី៦៥ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង៖


 


Tag:
 ព្រះមហាក្សត្រ​
  រម្លឹក​ខួប​ឯករាជ្យ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com