Danny Welbeck រងរបួសកជើងធ្ងន់ធ្ងរក្នុងអំឡុងការប្រកួតដែល Arsenal ស្មើគ្នាជាមួយ Sporting Lisbon ក្នុងលទ្ធផល ០-០ នៃពានរង្វាន់ UEFA Europa League នៅរាត្រីថ្ងៃទី៨ ខែវច្ឆិកា។
Welbeck ត្រូវបានសង្គ្រោះភ្លាមៗនៅលើទីលានដោយក្រុមវេជ្ជបណ្ឌិត បន្ទាប់ពីរូបគេដួលបត់កជើងពេលប្រជែងបាល់ជាមួយខ្សែការពារគូប្រជែងនៅមុខទីរបស់ Sporting។ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Unai Emery បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំនេះបានបាក់កជើងធ្ងន់ធ្ងរ។
លទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមពីព័រទុយហ្គាល់នៅទឹកដី Emirates យប់មិញនេះ នាំឲ្យ Arsenal បានកៅអីទៅវគ្គ៣២ក្រុមចុងក្រោយដោយស្វ័យប្រវត្តិទោះសល់២ប្រកួតទៀត។ ឆ្លងកាត់ការប្រកួត ៤លើកកន្លងមក កាំភ្លើងធំរកបាន១០ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី១ ពូល E តាមពីក្រោយដោយ Sporting ដែលមាន៧ពិន្ទុ ហើយ Vorskla និងQarabag FK មាន៣ពិន្ទុដូចគ្នា។
ជុំវិញបញ្ហារបួសរបស់ Welbeck លោក Emery លើកឡើងពីការព្រួយបារម្ភថា៖« រូបគេកំពុងស្ថិតនៅមន្ទីរពេទ្យនៅឡើយ ហើយយើងកំពុងរង់ចាំព័ត៌មាន។ ប៉ុន្តែយើងគិតថាវាពិតជារបួសធ្ងន់ធ្ងរ ហើយនេះជារបួសកជើងថែមទៀតដែលអាចនឹងត្រូវសម្រាករយៈពេលវែង»។
លទ្ធផលគូប្រកួតដទៃទៀតដើម្បីប្រជែងពានលំដាប់ទី២អឺរ៉ុបនេះមានដូចជា៖
- Group A
Bayer Leverkusen ១ - ០ FC Zuerich
Ludogorets Razgrad ០ - ០ AEK Larnaca
- Group B
Celtic ២ - ១ RasenBallsport Leipzig
Rosenborg ២ - ៥ Salzburg
- Group C
Bordeaux ១ - ១ Zenit St. Petersburg
Slavia Prague ០ - ០ FC Koebenhavn
- Group D
Fenerbahce ២ - ០ Anderlecht
Dinamo Zagreb ៣ - ១ Spartak Trnava
- Group E
Arsenal ០ - ០ Sporting CP
Vorskla ០ - ១ Qarabag FK
- Group F
Olympiacos ៥ - ១ F91 Dudelange
Real Betis ១ - ១ Milan
- Group G
Rapid Wien ០ - ០ Villarreal
Spartak Moscow ៤ - ៣ Rangers
- Group H
Apollon Limassol ២ - ៣ Eintracht Frankfurt
Lazio ២ - ១ Marseille
- Group I
Genk ១ - ១ Besiktas
Malmoe FF ១ - ១ Sarpsborg 08
- Group J
Akhisarspor ២ - ៣ Sevilla
FC Krasnodar ២ - ១ Standard Liege
- Group K
FC Astana ២ - ១ Jablonec
Dynamo Kyiv ៣ - ១ Rennes
- Group L
BATE Borisov ០ - ១ Chelsea
Vidi FC ១ - ០ PAOK Thessaloniki FC