ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
អ្នកស្រី ប្រាក់ ហ៊ា ស្រាវសរសៃសូត្រពីសំបុកដង្កូវនាងមួយថ្ងៃបាន ៣,៦០០សំបុក
× សៀមរាប៖ អ្នកស្រី ប្រាក់ ហ៊ា ជាសិប្បករត្បាញសូត្រម្នាក់ នៃក្រុមហ៊ុនចម្រុះសិប្បករអង្គរ ឬហៅថា អាទីសង់អង្គរ (Artisans Angkor) ដែលមានវត្តមានច្រើនឆ្នាំមកហើយនៅខេត្តសៀមរាប។ ស្រី ហ៊ា បានឱ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីអាចស្រាវសរសៃសូត្រពីសំបុកដង្កូវនាងបានប្រមាណ ៣គីឡូក្រាម ដែលស្មើនឹង ៣,៦០០សំបុក។ មុននឹងអាចស្រាវបានជាសរសៃសូត្រចេញពីសំបុកដង្កូវនាង អ្នកស្រីត្រូវធ្វើតាមក្បួនពីមួយដំណាក់កាលទៅមួយដំណាក់កាល។
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីពីរបៀបស្រាវសរសៃសូត្រចេញពីសំបុកដឹង្កូវនាងដូចខាងក្រោម៖
សំបុកដង្កូវនាងដែលស្ត្រីតម្បាញសូត្រ ប្រាក់ ហ៊ាន យកមកស្រាវមានពីរប្រភេទ គឺពណ៌សស្លេក និងពណ៌លឿង។ អ្នកស្រី ហ៊ា ពន្យល់ថា សម្រាប់សំបុកពណ៌សស្លេក គឺត្រូវហាលវារយៈពេលពីរសប្តាហ៍ រីឯសំបុកពណ៌លឿង គឺជាសំបុកដង្កូវនាងដែលនៅស្រស់។ សំបុកដង្កូវនាងដែលហាលថ្ងៃ ត្រូវចំណាយពេលស្ងោរយូរជាងសំបុកដង្កូវនាងថ្មី។
សិប្បករត្បាញសូត្ររូបនេះ បញ្ជាក់បន្ថែមថា សរសៃសូត្រដែលស្រាវបានពីសំបុកដង្កូវនាងនេះ មានពីប្រភេទគឺសូត្រសាច់ និងសូត្រក្បាល។ សម្រាប់សូត្រសាច់អាចត្បាញជាហូល និងផាមួង ចំណែកសូត្រក្បាល អាចយកទៅត្បាញជាខោ, ក្រម៉ា ឬកម្រាលផ្សេងៗ។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
© រក្សាសិទ្ធិដោយ thmeythmey.com