ជាតិ
សេដ្ឋកិច្ច
ជប៉ុនរៀបចំពិព័រណ៍ទេសចរណ៍ក្នុងខែវិច្ឆិកានេះ ខណៈខ្មែរទៅលេងជប៉ុនកាន់តែច្រើន
× ភ្នំពេញ៖ ពិព័រណ៍ទេសចរណ៍ជប៉ុន នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១០ និងថ្ងៃទី១១ខែវិច្ឆិកា នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ពិព័រណ៍ទេសចរណ៍នេះ ត្រូវបានរៀបចំឡើងដោយស្ថាប័នជាតិទេសចរណ៍ជប៉ុន សហការជាមួយស្ថានទូតជប៉ុន ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជប៉ុននៅកម្ពុជា និងពង្រឹងចំណងទាក់ទងលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើនេះ។ ពិព័រណ៌ដែលមានរយៈពេល២ថ្ងៃនេះ នឹងមានសកម្មភាពបង្ហាញសិល្បៈ និងវប្បធម៌ជប៉ុនជាច្រើន។
កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ពិព័រណ៍ទេសចរណ៍ជប៉ុន បានប្រព្រឹត្តទៅជាលើកដំបូងនៅកម្ពុជា។
ការរៀបចំពិព័រណ៌ទេសចរណ៍ជប៉ុននេះឡើង ស្របពេលប្រជាជនកម្ពុជាដើរកម្សាន្តនៅជប៉ុនកាន់តែច្រើន។ នៅឆ្នាំ២០១៧ កន្លងទៅ ខ្មែរទៅលេងប្រទេសជប៉ុនមានចំនួន ១៨០០០នាក់ ធៀបនឹងចំនួន ៣ពាន់នាក់នៅឆ្នាំ២០១០ ៕
Tag:
ខ្មែរទៅក្រៅប្រទេស
ទេសចរណ៍ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com