ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ភ្ញៀវទេសចរ​តម្រង់​ជួរ​ចាំមើល​ថ្ងៃ​លិច​នៅ​ភ្នំ​បា​ខែង​
09, Nov 2018 , 5:36 pm        
រូបភាព
​សៀមរាប៖ ចាប់ពី​ខែតុលា រហូតដល់​ខែ​មិនា ជា​ខែ​ដែលមាន​ភ្ញៀវទេសចរ​មក​ទស្សនា​ទី​ក្រុង​អង្គរ​ច្រើន​។ នៅ​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសច​ជាតិ និង​អន្តជាតិ​ជាច្រើន កំពុង​តម្រង់​ជួរ​ចាំ​ឡើង​កំពូលភ្នំ​បា​ខែង​ដើម្បី​ទស្សនា​ថ្ងៃ​លិច​។ នៅលើ​កំពូលភ្នំ​បា​ខែង អនុញ្ញាតឱ្យ​ភ្ញៀវ​ទេសចរណ៍​ឡើង​មើល​ថ្ងៃ​លិច​ម្តង​បានតែ ៣០០​នាក់​ប៉ុណ្ណោះ​។ ក្រៅពីនេះ ភ្ញៀវទេសចរ​ត្រូវ​រង់ចាំ​រហូត​ទាល់​តែមាន​អ្នក​ចុះមក​វិញ ទើប​អ្នក​បន្ទាប់​អាច​ឡើង​ម្តង​។​



​ភ្ញៀវទេសចរ​មួយចំនួន​ដែល​មិនបាន​ឡើង​ទាន់​មើល​ថ្ងៃ​លិច ពួកគេ​បានត្រឹមតែ​ថតរូប​លេង​នៅខាងមុខ​ប្រាសាទ រួច​ក៏​សម្រេចចិត្ត​ចុះ​ពី​ភ្នំ​វិញ និង​ភ្ញៀវទេសចរ​មួយចំនួន​បាន​សម្តែង​ការខកចិត្ត ព្រោះតែ​មិនបាន​មក​មើល​ថ្ងៃ​ហៀ​ប​លិច​នៅលើ​កំពូលភ្នំ​ប្រាសាទ​បា​ខែង​។ សូមអញ្ជើញទស្សនាព័ត៌មានរូបខាងក្រោមនេះដូចតទៅ៖














































© រក្សាសិទ្ធិដោយ thmeythmey.com