ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ ខ្ញុំ សុខចិត្ត​ដើរចូល​ឲ្យ​លោក ហ៊ុន សែន ចាប់ បើ​លោក កឹម សុខា មិនត្រូវ​ដោះលែង​
09, Nov 2018 , 6:15 pm        
រូបភាព
លោក សម រង្ស៊ី ហាក់​ជឿជាក់​យ៉ាងខ្លាំង ថា​ដៃគូ​នយោបាយ​របស់លោក គឺ​លោក កឹម សុខា នឹងត្រូវ​ដោះលែង នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬក៏​យូរ​បំផុត នៅត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ក្រោម​ឥទ្ធិពល​នៃ​សម្ពាធ​ពី​អន្តរជាតិ​។ លោក ហ៊ាន​ដល់​ថ្នាក់​ប​បួលស​ម្តេច ហ៊ុន សែន ភ្នា​ក់​គ្នា​ទៀតផង​។


 
​តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក សម រង្ស៊ី បានសរសេរថា បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការសន្និដ្ឋាន​រប​ស់លោក​ទេ លោក នឹង​ស្ម័គ្រចិត្ត​ត្រឡប់មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​តែម្តង​។ ពី​ក្រៅប្រទេស លោក សម រង្ស៊ី សន្យា​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា​....»​។  
 
​ប៉ុន្តែ លោក សម រង្ស៊ី មិន​ទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន ត្រូវធ្វើ​បែបនេះ ឬ ធ្វើ​បែប​នោះឡើយ បើទោះបីជា​លោក​ជា​អ្នកឈ្នះ ដោយ​លោក កឹម សុខា ពិតជា​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​ក្តី​។


 

លោក សម រង្ស៊ី បញ្ចេញ​សារ​នេះ បន្ទាប់ពី​សម្តេច ហ៊ុន សែន បដិសេធថា លោក កឹម សុខា នឹងមិន​ត្រូវ​ដោះលែង​ជាដាច់ខាត​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី ក្នុង​ខេត្តតាកែវ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​ចំអក​ថា លុះត្រាតែ​សេះ​ដុះ​ស្តែង ទើប​លោក កឹម សុខា ត្រូវបាន​ដោះ​លេង​។ 
 
​មូលហេតុ ដែល​សម្តេច ហ៊ុន សែន ចេញមក​បដិសេធ គឺ​ដោយសារតែ​លោក សម រង្ស៊ី ប្រកាសថា រដ្ឋាភិបាល​និង​តុលាការ​កម្ពុជា នឹង​ដោះលែង​លោក កឹម សុខា​៕ 

Tag:
 ​កឹម សុខា​
  ហ៊ុន សែន
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com