ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ការ​មាក់ងាយ សេចក្តី​ឈឺចាប់ ជំរុញ​ឲ្យ​លោក សាយ សុខ​រស់ ងើប​តស៊ូ​បើកឱកាស​ទៅរក​វិថី​ជោគជ័យ​
10, Nov 2018 , 2:08 pm        
រូបភាព
​ខេត្តសៀមរាប ៖ មានកំណើត​នៅក្នុង​ត្រកូល​កសិករ​ក្រីក្រ ក្នុង​ខេត្តព្រៃវែង កំព្រា​ឪពុក លោក សាយ សុខ​រស់ ដែល​បច្ចុប្បន្ន​ជានា​យក​គ្រប់គ្រង​សណ្ឋាគារ រវិ​រតន៍ (Viroth’s Hotel) នៅក្នុង​ខេត្តសៀមរាប​បាន​ឆ្លងកាត់​ការងារ​លំបាក​រាប់មិនអស់​។ 



មុននឹង​ក្លាយជា​នាយក​គ្រប់គ្រង លោក សាយ សុខ​រស់ ធ្លាប់​ធ្វើជា​អ្នក​បោស​សំរាម ថែ​សួន រៀបចំ​បន្ទប់ ចម្អិន​អាហារ​…​។ ពេលខ្លះ អ្នកខ្លះ​បាន​ហៅ​គាត់​ថា ជា​នាយក​គ្រប់គ្រង​«​រើស​សំរាម​»​។ មិន​បានទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​មែន តែ​លោក សាយ សុខ​រស់ បាន​ទាញយក​ចំណេះដឹង​គ្រប់ផ្នែក​ពី​ការងារ​ផ្ទាល់​តែម្តង​។

ការតាំង​ចិត្ត ព្យាយាម មិន​ចុះចាញ់​ការងារ មិន​រាថយ​…​ជំរុញ​ឲ្យ​លោក សាយ សុខ​រស់ បាន​ឈាន​មកដល់​តំណែង​នាយក​គ្រប់គ្រង​សណ្ឋាគារ​រវិ​រតន៍ (Viroth’s Hotel) ដែលជា​សណ្ឋាគារ​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅលើ​ពិភពលោក​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​ស្តីពី​ដំណើរ​ជីវិត​របស់លោក សាយ សុខ​រស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោក សាយ សុខ​រស់ នាយក​គ្រប់គ្រង​សណ្ឋាគារ រវិ​រតន៍ (Viroth’s Hotel) ដូចតទៅ​៖ 

 

© រក្សាសិទ្ធិដោយ thmeythmey.com